Yearendyearend1140x150

ក្រុមហ៊ុន និង រោងចក្រចំនួន ៣៦ កំពុងប្រតិបត្តិការកែច្នៃដំឡូងមី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ដំឡូងមី

ភ្នំពេញ៖ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ មករា បានសម្ពោធជាផ្លូវការ ក្នុងគោលបំណងឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក ខណៈដែលបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន និងរោងចក្រកែច្នៃដំឡូងមីចំនួន ៣៦ កំពុងប្រតិបត្តិការកែច្នៃនាំចេញទីក្រៅ។

ក្រុមហ៊ុនទាំង៣៦នោះ គឺភាគច្រើនជាក្រុមហ៊ុនក្នុងប្រទេសកម្ពុជាដែលមានរហូតដល់ ២១ ក្រុមហ៊ុន និង កំពុងវិនិយោគតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាមានជាអាទិ៍ ខេត្តបាត់ដំបង រតនគិរី កំពុងចាម ត្បូងឃ្មុំ ប៉ៃលិន និង រាជធានីភ្នំពេញ។ក្រៅពីនេះមានក្រុមហ៊ុនបរទេសមួយចំនួនដូចជា៖ ក្រុមហ៊ុនចិន កូរ៉េ ថៃ វៀតណាម។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាផ្ញើជូនស៊ីស៊ីថាមស៍។

ក្រុមហ៊ុនទាំងអស់នោះ កំពុងធ្វើការដាំដុះ ការប្រមូលផល ការកែច្នៃដំឡូងមី សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ។

គួរបញ្ជាក់ថា ដំណាំដំឡូងមីត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ដើម្បីទាញយកសក្តានុពលនេះ រដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បង្កើតសមត្ថភាពថ្មីដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ច។ស្ដែងនៅក្នុងឆ្នាំ២០២០ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។

សម្រាប់ក្រុមហ៊ុនទាំង៣៦នេះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង