Yearendyearend1140x150

ទីក្រុងប៉េកាំងបន្ថែមថ្ងៃធ្វើចត្តាឡីស័ករហូតដល់២៨ថ្ងៃតាមទម្រង់ “១៤ + ៧ + ៧”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការធ្វើតេស្តសុខភាពរបស់ប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។រូបភាពពី៖ China News Service

ប៉េកាំង៖ រដ្ឋធានីនៃទីក្រុងប៉េកាំងនៃប្រទេសចិន បានសម្រេចបន្ថែមថ្ងៃធ្វើចត្តាឡីស័ករហូតដល់ចំនួន២៨ថ្ងៃ ដោយអនុវត្តវិធានការគ្រប់គ្រងសុខភាពតាមទម្រង់ “១៤ + ៧ + ៧” ចំពោះអ្នកដែលបានចូលមកដល់ទីក្រុងប៉េកាំង។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV របស់ប្រទេសចិន។

បើតាមប្រភពដដែលផ្អែកលើគោលការណ៍ដែលមានស្រាប់ ទីក្រុងប៉េកាំងបានចាប់ផ្តើម អនុវត្តវិធានការគ្រប់គ្រងសុខភាពតាមទំរង់ “១៤ + ៧ + ៧” ដែលមានន័យថា រាល់អ្នកដែលបានចូលមកដល់ទីក្រុងប៉េកាំងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ បន្ទាប់មកត្រូវស្នាក់នៅក្នុងផ្ទះរឺក៏នៅកន្លែងចត្តាឡីស័ករួមចំនួន៧ថ្ងៃបន្តទៀត បន្ទាប់ពីរយៈពេលគ្រប់ចំនួនរួចមក ត្រូវធ្វើការត្រួតពិនិត្យសុខភាពចំនួន៧ថ្ងៃទៀត។

ជាការកត់សម្គាល់ វិធានការរឹតបន្តឹងរបស់រដ្ឋធានីនៃទីក្រុងប៉េកាំងនៃប្រទេសចិនពេលនេះ ធ្វើឡើងខណៈពេលដែលប្រទេសចិនជិតប្រារព្ធពិធីបុណ្យចូលឆ្នាំចិនដែលជាពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន។ជាមួយគ្នានឹងការរឹតបន្តឹងក្នុងរដ្ឋធានីក្រុងប៉េកាំង រដ្ឋាភិបាលនៃប្រទេសចិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរចេញទៅក្រៅបើមិនចាំបាច់ ហើយប្រារព្ធពិធីសែនតាមប្រពៃណីតាមផ្ទះរាងៗខ្លួនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង