Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន៖វ៉ាក់សាំងកូវីដចិនចំនួន៣០ម៉ឺនដូសនឹងមកដល់កម្ពុជានៅខែកុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន ៣០ម៉ឺនដូសនឹងមកដល់កម្ពុជានាកំលុងខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន និយាយដោយឡែកសម្រាប់ស៊ីណូហ្វាប៉េជីង គឺប្រសិទ្ធភាពវា ៧៩.៣៤ភាគរយ ពោលគឺត្រឹមត្រូវតាមស្តង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក WHO។

បើតាមលោកជំទាវ អង្គការសុខភាពពិភពលោក WHO បានកំណត់សម្រាប់វ៉ាក់សាំងជារួមថា ឱ្យតែវ៉ាក់សាំងដែលអភិវឌ្ឍទៅប្រសិទ្ធភាពវាពី ៧០ភាគរយឡើងលើ គឺគេកំណត់យកជាការបានហើយ ខណៈដែលស៊ីណូហ្វាប៉េជីង គឺប្រសិទ្ធភាពវា ៧៩.៣៤ភាគរយ វាស្ទើរតែ ៨០ភាគរយហើយ។ទន្ទឹមនឹងនោះស៊ីណូហ្វាមប៉េជីងក៏បានរៀបចំឯកសារបទដ្ឋានគតិយុត្តិផ្សេងៗ ឯកសារពាក់ព័ន្ធផ្សេងៗ បានដាក់ជូនទៅអង្គការសុខភាពពិភពលោក ដើម្បីឱ្យគេមានការពិនិត្យ ធ្វើការវិភាគ និងធ្វើការទទួលស្គាល់ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា «បច្ចុប្បន្ននេះគេកំពុងតែប្រជុំគ្នា ក្រុមការងារវាយតម្លៃទៅលើវ៉ាក់សាំងហ្នឹង គឺគេកំពុងតែប្រជុំគ្នាហើយ ដើម្បីធ្វើការវាយតម្លៃ។ អ៊ីចឹងយើងគិតថាមិនយូរមិនឆាប់អង្គការសុខភាពពិភពលោកនឹងអាចបញ្ជាក់ហើយ។ ឥឡូវទោះអត់ស្ថិតក្នុងការទទួលស្គាល់ តែអង្គការសុខភាពពិភពលោក បានទទួលយកមកធ្វើការវាយតម្លៃហើយ ហើយគេក៏នឹងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់»។​

គួរបញ្ជក់ថា រដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់។ដើមឡើងកម្ពុជាទទួលយកតែវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពី​WHO ប៉ុណ្ណោះ តែមកដល់ពេលនេះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងប្រទេសណាមួយទេ។ដូច្នេះកម្ពុជាមិនអាចរង់ចំាបន្តទៀតនោះទេ ព្រោះមេដឹកនាំចិន និងបណ្តាប្រទេសនៅលើលោកបានទទួលរួចហើយនូវវ៉ាក់សាំងរបស់ចិន។នេះបើតាមការលើកឡើងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៥ មករា ឆ្នាំ២០២១នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង