Cct850x100 1
1800px x h300px kh

ក្រសួងព័ត៌មានត្រៀមស្នើសុំសម្តេច ហ៊ុន សែនឱ្យអ្នកសារព៍ត៌មានទទួលបានការចាក់វ៉ាក់សាំង​កូវីដ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងព័ត៌មាន។រូបភាព៖Cri ccfr

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ផ្នែករដ្ឋបាលក្រសួងព័ត៌មាន ឱ្យពន្លឿនក្នុងការបញ្ជូនលិខិត គោរពស្នើសុំ ទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងសំណើសូមបញ្ចូលអ្នកសារព័ត៌មានក្នុងបញ្ជីអាទិភាពទទួលបានការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ផ្នែករដ្ឋបាលក្រសួងព័ត៌មានឱ្យពន្លឿនក្នុងការបញ្ជូនលិខិត គោរពស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសំណើបញ្ចូលអ្នកសារព័ត៌មានក្នុងបញ្ជីអាទិភាពទទួល បានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់មន្រ្តីជួរមុខជា អ្នកយកព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង អ្នកកាសែតវិជ្ជាជីវៈ ព្រោះអ្នកសារព័ត៌មានក៏ជាអ្នកប្រឈមផងដែរ។

សូមរំលឹកថា នៅក្នុងវេទិកា និពន្ធនាយក កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ អ្នកសារ ព័ត៌មាន វិជ្ជាជីវៈ ទាំងអស់បាន សំណូមពរតាមរយ: ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅពេលមាន វ៉ាក់សាំង នៅក្នុង ប្រទេសកម្ពុជា សូមផ្តល់អាទិភាពដល់អ្នកកាសែត វិជ្ជាជីវៈទាំងអស់ ទទួល បានវ៉ាក់សាំង ដូចអ្នកបំពេញការ ងារមួយចំនួនទៀតដែល ទទួល បានអាទិភាពនេះផង៕អត្ថបទ៖ Cri ccfr

ពាក្យទាក់ទង: សារព័ត៌មាន
Khcct banner

អត្ថបទទាក់ទង