Yearendyearend1140x150

ប្រទេសជាង២០នៅលើពិភពលោកបានចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ យោងតាមទីភ្នាក់ងារព័ត៍មាន Xinhua បានឲ្យដឹងថា ចាប់តាំងពីវ៉ាក់សាំងការពារកូវីដ១៩ដំបូងបង្អស់របស់ប្រទេសចិន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២០។ មកដល់ពេលនេះ មានប្រទេសជាង ២០ នៅលើពិភពលោក រួមមានប្រទេសអារ៉ាប់រួម បារ៉ែន ម៉ារ៉ុក ប៉ាគីស្ថាន តួកគី អាហ្សង់ទីន អេហ្ស៊ីប ប្រេស៊ីល ថៃ ម៉ិកស៊ិកកូ និងប៉េរូ។ល។ បានចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងនេះជាមួយប្រទេសចិន។

ក្នុងចំណោមប្រទេសទាំងអស់នោះ គឺមានប្រទេសអារ៉ាប់រួម អេហ្ស៊ីប ប្រទេសបារ៉ែន និងប្រទេសជាច្រើនទៀត បានអនុម័តជាផ្លូវការលើ ការប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន។ ហើយក៏មានប្រទេសជាច្រើនទៀតបង្ហាញពីបំណងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិនផងដែរ។

យោងតាមចំនួននៃការបញ្ជាទិញវ៉ាក់សាំងបានបង្ហាញថា ប្រទេសចិនបានចុះកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយ១៦ប្រទេស និងតំបន់ក្នុងការទិញវ៉ាក់សាំងនេះ ចំនួនជាង ៥០០ លានដូស។

ការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិននៅក្រៅប្រទេសរួមមាន ឥណ្ឌូនេស៊ី ១២០លានដូស ឈីលី ៦០លានដូស តួកគី ៥០លានដូស ប្រេស៊ីល ៤៦លានដូស អេហ្ស៊ីប ៤០លានដូស ប៉េរូ ៣៨លានដូស ម៉ិកស៊ិកកូ ៣៥លានដូស ហ្វីលីពីន ២៥លានដូស ម៉ាឡេស៊ី ១៤លានដូស អ៊ុយគ្រែន ៥លានដូស អាស៊ែបៃហ្សង់ ៤លានដូស ថៃ ២លានដូស ប៉ាគីស្ថាន ១លាន២សែនដូស ស៊ែប៊ី ១លានដូស ហុងគ្រី ១លានដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង