Yearendyearend1140x150

ក្រសួងការបរទេសប្រកាសឲ្យអនុវត្ត«យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
         
 ពិធីប្រកាសដាក់ឲ្យអនុវត្ត«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីប្រកាសដាក់ឲ្យអនុវត្ត«យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» និងដាក់ឲ្យប្រើប្រាស់សៀវភៅមុខម្ហូបដែលមានឈ្មោះថាThe «Taste of ANGKOR» ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

បើតាមឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងក្នុងសុន្ទកថាក្រសួងការបរទេសបានប្តេជ្ញារៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ និងដើម្បីជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ នឹងផ្តោតទៅគោលដៅ ០៤ធំៗ រួមមាន៖ ១) ការជំរុញពាណិជ្ជកម្មអន្តរជាតិ ២) ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីក្រៅប្រទេស ៣) ការលើកកម្ពស់វិស័យទេសចរណ៍ និង ៤) ការជម្រុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយពីមុខម្ហូមខ្មែរផងដែរ)។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីធានាអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនានា នឹងបង្កើនការគាំទ្រដល់ការអនុវត្តឯកសារយុទ្ធសាស្រ្តនេះ ពោលគឺជំរុញ និងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕

  ពិធីប្រកាសដាក់ឲ្យអនុវត្ត«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង