Cct850x100 1
1800px x h300px kh

សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ នាព្រឹកនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការនាយករដ្ឋមន្រ្តី។

សម្ដេច ហ៊ុន សែន បានជួបសំណេះសំណាលការងារ ជាមួយលោកស្រី Devyani Khobragade ដែលទើបតែតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំប្រទេសកម្ពុជា។

បើតាមមន្ត្រីក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថាមន្ត្រីកិច្ចការបរទេសឥណ្ឌាលោកស្រី Devyani Uttam Khobragade ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបន្ទាប់របស់ឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ក្រោយពេលដែលលោកស្រីបញ្ចប់បេសកម្មនៅប៊ែរឡាំងអ៊ីស្លាម៉ាបាដរ៉ូម និងញូវយ៉ក ក្នុងអាជីពជិត ២១ ឆ្នាំមកនេះ។

បន្ថែមពីនេះ មុនពេលផ្លាស់មកកម្ពុជា លោកស្រី ធ្លាប់បានបម្រើការជាអគ្គកុងស៊ុលរង នៃអគ្គកុងស៊ុលឥណ្ឌានៅញូវយ៉ក សហរដ្ឋអាមេរិក ។

មូលហេតុដែល បណ្ដាលឱ្យលោកស្រីផ្លាស់មកកម្ពុជា គឺដោយសារតែក្នុងឆ្នាំ២០១៣ លោកស្រីត្រូវបានចោទប្រកាន់ពីបទឆបោកទិដ្ឋាការ ពីបទឆបោកប្រាក់ខែបុគ្គលិកក្នុងស្រុក។ នាងត្រូវបានកាត់ទោសនៅញូវយ៉កហើយត្រូវបានចាប់ខ្លួនដោយប៉ូលីសអាមេរិក។

ទន្ទឹមនឹងនេះ រឿងរ៉ាវនេះបានបង្កឱ្យមានភាពល្អក់កកររវាង ឥណ្ឌា និងអាមេរិក រហូតឥណ្ឌាបានផ្តាច់ទំនាក់ទំនងការទូត។ បន្ទាប់ពីមានភាពតានតឹងរយៈពេលពីរបីសប្តាហ៍ ចុងក្រោយសហរដ្ឋអាមេរិក និងឥណ្ឌាបានឈានដល់កិច្ចព្រមព្រៀងមួយដែលតម្រូវឱ្យលោកស្រី Cobragard ចាកចេញពីសហរដ្ឋអាមេរិក៕

ពាក្យទាក់ទង: សម្ដេច
Khcct banner

អត្ថបទទាក់ទង