Cct850x100 1
1800px x h300px kh

សេណេហ្គាល់សម្លាប់សត្វស្លាបរាប់ពាន់ក្បាលដោយសារជំងឺផ្តាសាយបក្សី H5N1

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ ផ្តើមប្រមូលសត្វស្លាបរាប់ពាន់ក្បាល នៅពេលប្រទេសនេះមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ខណៈកំពុងដំណើរការស៊ើបអង្កេតលើប្រភពដើមនៃការផ្ទុះឡើងនេះ។

ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅកសិដ្ឋានចិញ្ចឹមសត្វមួយ ហើយសេវាកម្មបសុពេទ្យរបស់សេណេហ្គាល់ឥឡូវនេះបានរាយការណ៍ថា សត្វជាងពាក់កណ្តាលត្រូវបានសម្លាប់ចេញពីហ្វូងសត្វមួយសែនក្បាល។

លោក Serigne Moustapha Amar អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានចិញ្ចឹមមាន់ Couvoir Amar បាននិយាយថា ការផ្ទុះ H5N1 អាចធ្វើឱ្យវិស័យបសុបក្សីមានហានិភ័យ ស្របនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការរីករាលដាលនៃជំងឺផ្តាសាយបក្សី។ ការផ្ទុះឡើងដំបូងត្រូវបានគេរកឃើញនៅ Thies ដែលជាតំបន់មួយនៅភាគខាងកើតនៃរដ្ឋធានីDakar ហើយក្រុមមន្រ្តីកំពុងស៊ើបអង្កេតពីប្រភពដើមរបស់វា។

ការឆ្លងមេរោគ H5N1 លើមនុស្សជាធម្មតាកើតឡើងនៅពេលមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វ ដែលឆ្លងឬបរិដ្ឋានដែលមានផ្ទុកមេរោគ H5N1 ។ ការឆ្លងពីមនុស្សទៅមនុស្សគឺនៅតែកម្រទោះបីយ៉ាងណាជំងឺនេះ មានអត្រាមរណភាពប្រហែល ៦០ ភាគរយ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ។ អ្នកដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមសត្វកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខូចខាត៕

Khcct banner

អត្ថបទទាក់ទង