Yearendyearend1140x150

សម្តេច ហ៊ុន សែន អាចទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅក្រុងវូហាននៅថ្ងៃទី០៥ កុម្ភៈស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា សម្តេចអាចនឹងធ្វើដំណើរទៅកាន់ទីក្រុងវូហាន នៃប្រទេសចិននៅថ្ងៃពុធ ទី០៥ ខែកុម្ភៈស្អែក ដើម្បីសួរសុខទុក្ខក្រុមនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅទីនោះ។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃស្អែកទី៥ កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ សម្តេច​នាយករដ្ឋមន្រ្តី បានលើកឡើងដូច្នេះនៅក្នុងជំនួបជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉ខាងត្បូងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង