Cct850x100 1
1800px x h300px kh

សម្តេច ស ខេង បញ្ជាឱ្យសមត្ថកិច្ចចាត់ការលើ«យានយន្ដកែឆ្នៃ»បង្កសម្លេងរំខានដល់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង នៅថ្ងៃទី ១៥ មករា បានចេញបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ការបន្ទាន់ លុបបំបាត់អោយបានការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្ដគ្រប់ប្រភេទ។នេះបើយោងតាមសេចក្តីណែនាំស្តីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។

តាមរយៈសេចក្តីណែនាំចុះហត្ថលេខាដោយសម្តេច ស ខេង បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាល រាជធានី-ខេត្ដ ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំបាត់ឱ្យបានរាល់ការប្រើប្រាស់យានយន្ដកែឆ្នៃបំពង់ស៊ីមាំង ឬដោះបំពង់ស៊ីមាំង និងណែនាំដល់អ្នកបញ្ជាយានយន្ដបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ។

សមត្ថកិច្ចត្រូវបំពេញតាមតួនាទី ភារកិច្ចឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់ប្រកបដោយក្រមសីលធ៌វិជ្ជាជីវៈ និងគ្មានការលើកលែង ៕


Khcct banner

អត្ថបទទាក់ទង