Yearendyearend1140x150

បងប្អូនល្អរបស់កម្ពុជាកំពុងតែធ្វើសកម្មភាពយ៉ាងមមាញិក នាវាដឹកវត្ថុធាតុដើមជាង៦០កុងតឺន័រពីចិននឹងមកដល់ផែព្រះសីហនុនៅថ្ងៃស្អែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក wu guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។

ភ្នំពេញ៖ ក្នុងនាមបងប្អូនល្អរបស់កម្ពុជា ប្រទេសចិនបានកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីជួយដោះស្រាយកង្វះខាតវត្ថុធាតុដើមនៅកម្ពុជា។ហើយនាវាដឹកវត្ថុធាតុដើមវាយនភ័ណ្ឌជាង៦០កុងតឺន័រនឹងមកដល់ផែព្រះសីហនុនៅថ្ងៃស្អែកនេះ។នេះបើតាមការបញ្ជាក់ពីលោក wu guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។

លោក wu guoquanមានប្រសាសន៍ថា ការរួមសុខរួមទុក្ខ គឺជាធាតុស្នូលនៃជោគវាសនារួមគ្នារវាងប្រទេសចិននិងប្រទេសកម្ពុជា។

លោកwu guoquanបានបញ្ចាក់នៅថ្ងៃនេះថា ភាគីខាងចិនបានរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាខ្លះវត្ថុធាតុដើមលើវិស័យកាត់ដេរនិងស្បែកជើង ដែលកម្ពុជាកំពុងតែជួបការលំបាក។

“ក្រុមហ៊ុនដឹកជញ្ជូនចិននិងអ្នកនិយោជិកចិនបានបញ្ជាក់ហើយថា ការលំបាកដែលរបស់បងប្អូនខ្មែរ គឺជាការលំបាករបស់ពួកគេដែរ ពួកនឹងខំប្រឹងប្រែងអស់ពីសម្ថភាពដើម្បជួយដោះស្រាយការលំបាករបស់ប្រទេសកម្ពុជា។”លោកwu guoquanបាននិយាយដូច្នេះ។

ស៊ីស៊ីថាមស៍ទទួលបានព៍ត៍មានថា មានក្រុមហ៊ុនដឹកជញ្ជូនចិនជាច្រើន ដូចជាក្រុមហ៊ុនSITC CONTAINER LINES CAMBODIA、COSCO SHIPPING/RCL、Oriental Overseas Container Line、SINOTRANS/RCLបានសហការគ្នាជាក្រុម ក្នុងការងារដឹកជញ្ជូនវត្ថុធាតុដើមមកប្រទេសកម្ពុជា។

យោងតាមទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា នាវាដែលដឹកវត្ថុធាតុដើមនឹងមកដល់កម្ពុជាក្នុងសបា្តហ៏នេះ។ ក្នុងចំណោមនោះ នាវារបស់ក្រុមហ៊ុនSITC CONTAINER LINES CAMBODIAដែលមានដឹកវត្ថុធាតុដើមវាយនភ័ណ្ឌជាង ៦០កុងតឺន័រ នឹងមកផែព្រះសីហនុដល់នៅទី៩ ខែមីនានេះ។

លោកwu guoquanមានប្រសាសន៍ថា យើងជឿជាក់ថា ដោយមានការគាំទ្ររួមគ្នាពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំរបស់សហគ្រាសពាក់ព័ន្ធ វត្ថុធាតុដើមវាយនភណ្ឌពីប្រទេសចិននឹងត្រូវបញ្ជូនទៅរោងចក្រនៅប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីបំផុសជាបន្តបន្ទាប់នឹងជួយកាត់បន្ថយការខាតបង់របស់កម្ពុជាអោយបានតិចបំផុត ហើយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជានឹងមានបរិយាកាសល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង