Yearendyearend1140x150

ស្ថានទូតចិននៅកម្ពុជាទទូចឱ្យប៉ូលីសកម្ពុជាបំបែកសំណុំរឿងសម្លាប់ជនជាតិចិន២នាក់នៅខុនដូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបវីដេអូពីកាមេរ៉ាសុវត្តិភាព។

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានទទូចអោយប៉ូលីសកម្ពុជាព្យាយាមបំបែកករណីជនជាតិចិន ២ នាក់ត្រូវបានសម្លាប់នៅក្នុងខុនដូមួយក្នុងរាជធានីភ្នំពេញអោយបានលឿនតាមដែលអាចធ្វើទៅបាន។នេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យស្ថានទូតចិន ថ្លែងនៅថ្ងៃទី ១៥ មករា។

អ្នកនាំពាក្យស្ថានទូតចិន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា៖ ស្ថានទូតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីមនុស្សឃាតនេះ ហើយបានទាក់ទងទៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ នឹងបានស្នើអោយភាគីកម្ពុជាខិតខំបំបែកករណីនេះអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ឃាតករតាមផ្លូវច្បាប់។

អ្នកនាំពាក្យរូបនោះបានបន្តថា បច្ចុប្បន្ននេះនគរបាលកម្ពុជាកំពុងខិតខំស៊ើបអង្កេតលើករណីនេះយ៉ាងពេញទំហឹងហើយបានក្តាប់ព័ត៌មាននិងតម្រុយផ្សេងៗពាក់ព័ន្ធនឹងអំពីឃាតកនេះផងដែរ។ស្ថានទូតបានស្នើសុំស្ថាប័ណពាក់ក្នុងប្រទេសចិន ដើម្បីជួយទាក់​ទងគ្រួសារជនរងគ្រោះ និងផ្តល់ភាពងាយស្រួលសម្រាប់ក្រុមគ្រួសារពួកគេមក ប្រទេសកម្ពុជា ដើម្បីរៀបចំពិធីបុណ្យសពជនរងគ្រោះឱ្យបានឆាប់។

លោកនិយាយថា៖ “ស្ថានទូតនឹងបន្តតាមដានយ៉ាងដិតដល់នូវវឌ្ឍនភាពនៃករណីនេះ។”

បើតាមអ្នកនាំពាក្យស្ថានទូតចិន បានសង្កត់ធ្ងន់ថា យោងតាមការបំបែកករណីកាចសាហាវដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅប្រទេស​កម្ពុជានាពេលថ្មីៗនេះបានអោយដឹងថា ភាគច្រើននៃអំពើឃាតកម្មគឺទាក់ទងទៅនឹងល្បែងស៊ីសង។ ហេតុដូចនេះហើយស្ថានទូតចិន សូមធ្វើការក្រើនរំលឹកដល់ពលរដ្ឋចិនដែលនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើខ្លួនឲ្យបានល្អ និងជាងវាងដាច់ខាតពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នានា ដូចជាការលេងល្បែងជាដើម ដើម្បីចៀសវាង “ការនាំភ្លើងដុតលើខ្លួនឯង”។

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់អ្នកយកព័ត៌មាន“ ស៊ីស៊ីថាមស៍” នៅថ្ងៃទី ១៥នេះថា ប៉ូលីសកំពុងតែស៊ើបអង្កេតយ៉ាងពេញទំហឹងចំពោះករណីជនជាតិចិនពីរនាក់ត្រូវបានសម្លាប់នៅក្នុងខុនដូមួយកន្លែងក្នុងរាជធានីភ្នំពេញនេះ ហើយបច្ចុប្បន្នបានកំណត់គោលដៅស៊ើបអង្កេតរួចហើយ។

លោក ឆាយ គឹមខឿនបន្តថា ប៉ូលីសបានសន្និដ្ឋានថានេះជាអំពើឃាតកម្ម ហើយមូលហេតុនៃអំពើឃាតកម្មនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្តនៅឡើយ។ ប៉ូលីសបានប្រមូលភ័ស្តុតាង ហើយបានកំណត់ជាបឋមថាមានឃាតករចំនួន ២ នាក់។

លោកបានបញ្ជាក់ថា ដោយផ្អែកទៅលើមុខមាត់ ភិនភាគនិងការស្លៀកពាក់ ប៉ូលីសបានសង្ស័យជាជំហានដំបូងថាឃាតករអាចជាជនជាតិចិនដូចគ្នា។

សូមបញ្ជាក់ថា ជនជាតិចិនប្រុសស្រីចំនួន២នាក់នៅថ្ងៃទី ១៣ មករា ត្រូវបានឃាតករសម្លាប់ក្នុងនៅបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប៉ូលីសបានដាក់ការសង្ស័យលើករណីឃាតកម្មនេះថា ជាឃាតកម្មប្លន់យកលុយ។

ជនជាតិចិនទាំងពីរនាក់នោះមានឈ្មោះ CAO RUIXIN ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ ទី២ ឈ្មោះ XIO BO ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។

យោងតាមវីដេអូពីកាមេរ៉ាសុវត្តិភាពដែលត្រូវបានចែកចាយតាមបណ្តាញសង្គម WECHAT ជនសង្ស័យជាបុរសមានគ្នា២នាក់ បានប្រើកាំភ្លើងខ្លីភ្ជង់បុរសលើជនរងគ្រោះ ហើយបណ្តើរចូលបន្ទាប់។ចំណែករបាយការណ៍ពីប៉ូលីសបានរកឃើញថា ជនរងគ្រោះជាបុរសត្រូវបានជនសង្ស័យប្រើខ្សែគោចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសចូលក្នុងបន្ទប់ទឹក។ ចំណែកជនរងគ្រោះស្រ្តី ត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់ ។ ដោយខ្លាចជនរងគ្រោះរើ ជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរ ឬលោតបាន រួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង