Cct850x100 1
1800px x h300px kh

កម្ពុជាដាក់សំណើទៅចិន ដើម្បីសុំជំនួយសម្រាប់អភិវឌ្ឍផ្លូវ និង ទឹកនៅតាមទីជនបទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ រាជរដ្ឋាភិបាលម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំជាសុំណើស្នើទៅរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់អភិវឌ្ឍគម្រោងផ្លូវ និង ផ្គត់ផ្គង់ទឹកនៅជនបទដំណាក់កាលទី៣។នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាននៅថ្ងៃទី ១៥ មករានេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជក់ថាការស្នើសុំនេះ គឺយោងតាម កំណត់សំគាល់លេខ ៤៤៤ របស់ក្រសួងចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ទាក់ទងនឹងបញ្ជីនៃគម្រោងជំនួយឆ្នាំ ២០២០-២០២២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងទាំងពីរនោះមានដូចជា៖ គម្រោងផ្លូវជនបទកម្ពុជាដំណាក់កាលទី ៣ សម្រាប់ឆ្នាំ ២០២០ និងគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជាដំណាក់កាលទី ៣ សម្រាប់ឆ្នាំ ២០២០។សម្រាប់គម្រោងទាំងពីរនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្វែងរកជំនួយពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម(E/C Office)ដើម្បីបញ្ជូនរបាយការណ៍ទាំងនេះទៅអាជ្ញាធរចិនដែលមានការយកចិត្តទុកដាក់។

តែយ៉ាងណាក៏ដោយ គម្រោងទាំងពីរនេះ គឺក្នុងលិខិតមិនបានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាជាជំនួយរបស់រដ្ឋាភិបាលចិនចំនួនប៉ុន្មាននោះទេ ហើយមកដល់ពេលនេះក៏មិនទាន់មានការឆ្លើយតបយ៉ាងណាពីភាគីចិននោះទេដែរ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កម្ពុជាបានជួបនឹងបញ្ហាគ្រោះទឹកជំនន់នាំឱ្យខូចខាតផ្លូវជាច្រើន ជាពិសេសផ្លូវនៅតាមទីជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានប៉ាន់ស្មានជាបឋមនូវចំនួនថវិកាប្រមាណជា ៦៥លានដុល្លារ ដើម្បីជួសជុលផ្លូវជនបទដែលខូចខាតធ្ងន់ធ្ងរនៅតាមទីជនបទដោយសាទឹកជំនន់ទាំង២៥រាជធានី- ខេត្ត ដែលមានប្រវែងសរុបជាង២ពាន់គីឡូម៉ែត្រ៕

ពាក្យទាក់ទង: អភិវឌ្ឍន៍ជនបទ
Khcct banner

អត្ថបទទាក់ទង