Yearendyearend1140x150

រញ្ជួយដីកម្រិត ៦.២ រិចទ័រវាយប្រហារខេត្តមួយនៅឥណ្ឌូណេស៊ីធ្វើឲ្យមនុស្ស២៤នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ដូណេស៊ី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅទីក្រុងហ្សាកាតាប្រទេសឥណ្ដូណេស៊ី មន្រ្តីឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃទី ១៥ មករានេះថា ការរញ្ជួយដីកំរិត ៦.២ រិចទ័រ បានកើតឡើងនៅខេត្តស៊ូឡាវ៉េសស៊ី(Sulawesi) ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅព្រឹកព្រលឹមថ្ងៃទី ១៥ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់និង របួស ២៤ នាក់។ អ្នកនាំពាក្យទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី Raditya Yati បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រមាណ ២.០០០ នាក់ត្រូវបានជម្លៀសចេញក្នុងគ្រាអាសន្ននេះ។

អគាររដ្ឋាភិបាលនៅខេត្ត Sulawesi មន្ទីរពេទ្យរាប់សិបអគារ និងអគារសាធារណៈដទៃទៀត ត្រូវបានរងផលប៉ះពាល់ទៅនឹងកម្រិតផ្សេងៗគ្នាក្នុងការរញ្ជួយដីនេះ។ ការខូចខាតនៃការបាក់ដីមានចំនួន ៣ លើក បានកើតឡើងនៅលើផ្លូវ ដែលតភ្ជាប់ពីតំបន់ Majene និង Mamuju ដែលជារដ្ឋធានីនៃខេត្ត Sulawesi ធ្វើឲ្យរំខានដល់ចរាចរណ៍យ៉ាងខ្លាំង។

យោងតាមគេហទំព័ររបស់ការិយាល័យឧតុនិយមនិងភូគព្ភសាស្ត្របានឲ្យដឹងថា នៅវេលាម៉ោង ១ ៖ ២៨ នាទី ម៉ោងនៅទីក្រុងហ្សាកាតា (ឬត្រូវនឹងម៉ោង ២ ៖ ២៨ នាទីនៅទីក្រុងប៉េកាំង) ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានកើតឡើងនៅតំបន់ Majene ខេត្ត Sulawesi ដែលមានជម្រៅប្រសព្វ ១០ គីឡូម៉ែត្រ។

លោក Raditya Yati បាននិយាយទៀតថា ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ ដែលសម្របសម្រួលដោយទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានចាប់ផ្តើម ហើយក្រុមអ្នកជួយសង្គ្រោះក្នុងស្រុកកំពុងព្យាបាលអ្នករបួសយ៉ាងសកម្ម ដោយរៀបចំជម្រកសង្គ្រោះបន្ទាន់ ជម្លៀសជនរងគ្រោះនិងរាប់ចំនួនអ្នកស្លាប់និងការបាត់បង់ទ្រព្យសម្បត្តិជាដើម។ នាពេលបច្ចុប្បន្ននេះស្បៀងអាហារ ភួយ តង់ ថ្នាំនិងសំភារៈពេទ្យកំពុងត្រូវការជាបន្ទាន់នៅក្នុងតំបន់រងគ្រោះនេះផងដែរ។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌូនេស៊ីមានទីតាំងស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិក Rim Seismic ដែលជាកន្លែងដែលមានការរញ្ជួយដីធំនិងតូចរាប់ពាន់កន្លែងកើតឡើងជារៀងរាល់ឆ្នាំ។ កាលពីខែកញ្ញាឆ្នាំ ២០១៨ គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានកើតឡើងនៅស្រុក Donggara ខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិ បណ្តាលឱ្យមនុស្សស្លាប់ជាង ២,០០០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង