Yearendyearend1140x150

ភ្ញៀវទេសចរមកលេងកម្សាន្តក្រុងព្រះសីហនុក្នុងឆ្នាំ២០២០ធ្លាក់ចុះពាក់កណ្តាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
ភ្ញៀវមកលេងខេត្តព្រះសីហនុ។

ភ្នំពេញ៖ ភ្ញៀវទេសចរឆ្នាំ២០២០ សរុបចំនួន ១ ០១៨ ៩២៣ នាក់ ភ្ញៀវទេសចរឆ្នាំ២០១៩ ចំនួន ២ ២២៩ ៤៨២ នាក់ ថយចុះ ៥៤,៣០%។ នេះបើយោងតាមឯកសារជំនួយស្មារតីរបស់លោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ។

ភ្ញៀវទេសចរជាតិ ឆ្នាំ២០២០សរុបចំនួន ៧៩៣.៦០៧នាក់ ភ្ញៀវទេសចរជាតិ ឆ្នាំ២០១៩សរុបចំនួន១.៣៤៣.៦៩០នាក់ ថយចុះ ៤០,៩៣%។ ចំណែកភ្ញៀវទេសចរអន្តរជាតិ ឆ្នាំ២០២០សរុបចំនួន ២២៥.៣១៦នាក់ ភ្ញៀវទេសចរអន្តរជាតិ ឆ្នាំ២០១៩សរុបចំនួន ៨៨៥.៧៩២នាក់ ថយចុះ ៧៤,៥៦%។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ រយៈពេល ០៣ ថ្ងៃមានភ្ញៀវដែលបានចូលរួម (ទាំងភ្ញៀវទេសចរ និងភ្ញៀវក្នុងស្រុក) សរុបចំនួន ១១១.៩៩៦នាក់ ក្នុងនោះមានភ្ញៀវជាតិសរុប ១០៨.៣៣៣នាក់ និងភ្ញៀវបរទេសសរុប ៣.៦៦៣នាក់។

ដោយឡែកភ្ញៀវទេសចរសរុប ៩៨.៨៤៤នាក់ កើនឡើង ២,៣៩% ធៀបនឹងឆ្នាំ២០១៩រួមមាន ភ្ញៀវទេសចរជាតិ ៩៥.១៩០នាក់ កើនឡើង ២៦,២០%។ ភ្ញៀវទេសចរបរទេស ៣.៦៦៣នាក់ ថយចុះ៨២,៦៤% ក្នុងនោះ ភ្ញៀវទេសចរតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ០៣ជើង ចំនួន ១១៥នាក់ (ចិន) ភ្ញៀវទេសចរបរទេសនៅកម្សាន្តតាមកោះនានាមាន ៤.៦៦៨នាក់ កើនឡើង១៣៤,៦៩% ភ្ញៀវទេសចរបរទេសនៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាន ៧៩.២៧២នាក់ កើនឡើង៦០,៣២%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង