Yearendyearend1140x150

ក្រសួងការងារនឹងផ្តល់អាហារូបករណ៍ចូលរៀនមិនបង់ថ្លៃសិក្សា១០០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់អាហារូបករណ៍ចូលរៀនមិនបង់ថ្លៃសិក្សា ១០០%។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ក្រសួងនឹងផ្តល់អាហារូបករណ៍១០០%ទៅតាមប្រភេទនៃកម្រិតសិក្សានីមួយៗ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ដល់បេក្ខជនដែលបានប្រឡងជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សាមុនៗ និងបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឱ្យចូលរៀនថ្នាក់សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររក បច្ចេកទេស/ឯកទេស (HDT/S) និងថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) សម្រាប់ឆ្នាំសិក្សា២០២០-២០២១។

អាស្រ័យដូចបានជម្រាបជូន សូមបេក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន និងរួសរាន់មកទទួល និងដាក់ពាក្យស្នើសុំអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នីមួយៗ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង