Yearendyearend1140x150
Img 0571

ប៉ូលីសចិនបង្រ្កាប«ក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត»ដែលលាក់ខ្លួននៅកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប៉ូលីសចិនបង្រ្កាប«ក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត»។រូបភាព៖ China News Services

ចិន៖ ប៉ូលីសខេត្តហ៊ូប៉ីនៃប្រទេសចិន បានវាយបំបែកក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតដែលលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា និង បានចាប់ខ្លួនជនល្មើសចំនួន៤២នាក់។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន 《China News Services》ដែលបានផ្សាយនៅថ្ងៃទី១២។

យោងតាមប្រភពដដែល បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាងមួយឆ្នាំមក ប៉ូលីសទីក្រុងស៊ាងយ៉ាង ខេត្តហ៊ូប៉ីនៃប្រទេសចិន បានបំបែកសំណុំរឿងក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតដែលលាក់ខ្លួននៅក្រៅប្រទេសសរុប៦១ករណី ដែលពាក់ព័ន្ធនឹងទឹកប្រាក់សរុបរាប់រយលានយ័ន ។

នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ ប៉ូលីសទីក្រុងស៊ាងយ៉ាង បានទទួលរបាយការណ៍មួយថា ជនរងគ្រោះឈ្មោះវ៉ាងត្រូវបានគេលួងលោមឱ្យទាញយកកម្មវិធី“ Rui Cai”APP ដើម្បីវិនិយោគលើឆ្នោតនៅលើអ៊ិនធឺរណែត ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៨ ដល់ខែសីហាឆ្នាំ ២០១៩ គាត់ត្រូវបានគេបោកប្រាស់លុយចំនួនជាង ២លានយ័ន។បន្ទាប់ពីទទួលការប្តឹងពីជនរងគ្រោះរួកមក ប៉ូលីសបានក្រុមការងារដើម្បីធ្វើការស៊ើបអង្កេតភ្លាមៗ។

ក្រុមការងារបានតាមដានលំហូរសាច់ប្រាក់របស់ជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ និងបានទទួលព័ត៌មានធនាគារសំខាន់ៗជាច្រើន ដោយបានរកឃើញថាមានគណនីធនាគារចំនួន ៦ របស់បុគ្គលដែលមានឈ្មោះថាលីវលាង (ឈ្មោះក្រៅ) មានទំនាក់ទំនងជាមួយលំហូរសាច់ប្រាក់របស់ជនរងគ្រោះ។ មានប្រតិបត្តិការចំនួន១១ ដែលផ្ទេរប្រាក់ពីគណនីជនរងគ្រោះនូវទឹកប្រាក់ចំនួន៣៨៣,០០០ យ័នចូលក្នុងគណនីរបស់លីវលាង ហើយបន្ទាប់មកត្រូវបានបង្វែរទៅគណនីផ្សេងៗយ៉ាងលឿន។

ឆ្លងតាមការស៊ើបអង្កេតបន្ថែមបានបង្ហាញថាអាស័យដ្ឋាន IPកាតធនាគាររបស់លីវលាង គឺដូចគ្នានឹងអាសយដ្ឋាន IP ដែលប្រើដោយគណនីសាធារណៈកម្រិតទីមួយ គឺសុទ្ធតែស្ថិតនៅក្នុងប្រទេសកម្ពុជា។ទន្ទឹមនឹងនេះផងដែរ ប៉ូលីសក៏បានរកឃើញថាចាប់ពីខែធ្នូឆ្នាំ ២០១៨ ដល់ខែតុលាឆ្នាំ ២០១៩ សកម្មភាព របស់លោកលីវលាងក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ ក្រុមការងារបានបញ្ជូនក្រុមចាប់ខ្លួនដើម្បីចាប់ លីវលាងនៅក្នុងខេត្តជាំងស៊ីប្រទេសចិន។នៅចំពោះមុខប៉ូលីស លោក លីវលាង បានសារភាពការពិតអំពីការពិតនៃសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតរបស់ខ្លួន ដោយបានរៀបរាប់ថាខ្លួនបានប្រើប្រាស់វេទិការកម្មវិធី“ Rui Cai”(APP)នៅក្នុងខេត្តព្រះសីហនុប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាពបោកប្រាស់ និងបានឆ្លើយពីស្ថានភាពរបស់បក្សពួករបស់ពួកគេផងដែរ ។

បន្ទាប់មក ប៉ូលីសបានចាប់ខ្លួនជនសង្ស័យ២នាក់ផ្សេងទៀតជាបន្តបន្ទាប់ ដែលពួកគេមានត្រកូលលី(Li) និងត្រកូលជែ(Jia) ។ តាមរយៈការពិនិត្យប៉ូលីសបានកំណត់ថា កន្លែងឆបោករបស់ពួកគេមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។

តាមរយៈការស៊ើបអង្កេតនិងការស្រាវជ្រាវនិងការវិនិច្ឆ័យស៊ីជម្រៅរួចមក បានកំណត់មុខសញ្ញាជនសង្ស័យចំនួន ៤៥ នាក់ ដោយសារបានរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ភាគច្រើននៃជនសង្ស័យបានវិលត្រឡប់ទៅប្រទេសចិនវិញ។

នៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ ប៉ូលីសក្រុងស៊ាងយ៉ាងបាន បង្កើតក្រុមការងារចំនួន៣ដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលមានគ្នាជាង ៧០ នាក់ ត្រូវបានបញ្ជូនទៅខេត្តផ្សេងៗដូចជា អានហួយ ហឺណាន ជៀងស៊ូ ជឺជាំង ជាំងស៊ីង ហុកគៀន ក្វាងទុងនិងកន្លែងផ្សេងទៀតដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះ។ប្រតិបត្តិការចាប់ខ្លួននេះមានរយៈពេលជាង១២ថ្ងៃ ដោយចាប់ខ្លួនជនសង្ស័យបានចំនួន ៤២ នាក់ និងរឹបអូសរថយន្តចំនួន ៤ គ្រឿងនិងគ្រឿងអលង្ការមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤២ នាក់ត្រូវបានចាត់វិធានការព្រហ្មទណ្ឌ ហើយករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែតទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង