Yearendyearend1140x150

ចិនសន្យាថានឹងផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ដល់ប្រទេសមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Wang yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន (ខាងឆ្វេង) និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint (ខាងស្ដាំ)

ចិន៖ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang yi បាននិយាយកាលពីថ្ងៃចន្ទក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាថា ប្រទេសចិនសន្យានឹងចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយប្រទេសជិតខាងរបស់ខ្លួននៅបណ្តាប្រទេសអាស៊ីក្នុងការគ្រប់គ្រងកូវីដ១៩។

លោក Wang yi បាននិយាយថា ក្នុងនាមជារដ្ឋមន្រ្តីការបរទេសទីមួយ ដែលបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា បន្ទាប់ពីការបោះឆ្នោតទូទៅនៅមីយ៉ាន់ម៉ា ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្ហាញពីការរំពឹងរបស់ចិននិងគាំទ្រដល់ការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាដោយរលូន។ ប្រទេសចិននឹងឈរជាមួយប្រទេសមីយ៉ាន់ម៉ាជានិច្ច ដើម្បីជៀសផុតពីជំងឺរាតត្បាតនិងរួមគ្នាលើកកម្ពស់ ការស្តារសេដ្ឋកិច្ចដើម្បីរួមគ្នាកសាងសហគមន៍ចិន - មីយ៉ាន់ម៉ាជាមួយនឹងអនាគតរួមគ្នា។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint បានមានប្រសាសន៍ថាប្រទេសមីយ៉ាន់ម៉ាប្តេជ្ញាធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តសមិទ្ធិផលនានាពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស៊ីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នារវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិន និងស្វែងយល់ពីការអភិវឌ្ឍរួមគ្នានៃប្រទេសទាំងពីរ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង