Yearendyearend1140x150
Img 0571

ក្រសួងរកមិនទាន់ឃើញពីប្រភពនៃការផ្ទុះជំងឺផ្តាសាយបក្សីស្រុកឯកភ្នំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ក្រសួងកសិកម្ម សម្រេចធ្វើការផ្អាកការដឹកជញ្ជូនបក្សីគ្រប់ប្រភេទជាបណ្តោះអាសន្ន និងកំណត់តំបន់ផ្ទុះជំងឺផ្តាសាយបក្សីក្នុងភូមិមួយកន្លែង ក្នុងខេត្តបាត់ដំបង។ សេចក្តីសម្រេចនេះ គឺបន្ទាប់ពីមានករណីផ្ទុះជំងឺផ្តាសាយបក្សីធ្ងន់ធ្ងរកាលនៅតំបន់នេះដោយបណ្តាលឱ្យសត្វមាន់កសិករស្លាប់ជិត២ពាន់ក្បាលដោ ហើយប្រភពនៃការផ្ទុះជំងឺនេះ គឺក្រសួងរកមិនទាន់ឃើញនោះទេ។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៣ ខែមករានេះថា គិតមកដល់ពេលនេះអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វរកមិនទាន់ឃើញពីមូលហេតុដែលបណ្តាលឱ្យមានជំងឺផ្តាសាយបក្សី ខណៈបច្ចុប្បន្នក្រសួងកំពុងតែប្រតិបត្តិលើការងារនេះ ហើយដាក់កម្លាំងតាមដាននៅតំបន់នោះជាបន្តបន្ទាប់។

បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា មូលហេតុនៃការបង្កឱ្យមានជំងឺនេះ គឺពិបាករកណាស់ ព្រោះប្រទេសកម្ពុជាគ្រប់ទីកន្លែងមិនមានផ្ទុះផ្តាសាយបក្សីទេ ប៉ុន្តែវាអាចជាបម្រែបម្រួលអាកាសធាតុ ខ្វះបច្ចេកទេសនៃការចិញ្ចឹម(ការចិញ្ចឹមមិនបានបិទជិត ដែលធ្វើឱ្យសត្វស្លាបផ្សេងៗដែលមកពីតំបន់ជាប់ព្រំដែនថៃមកពីចំណីជាមួយសត្វមាន់កសិករ)។

ក្រសួងកសិកម្ម នៅថ្ងៃទី១២មករាឆ្នាំ២០២១នេះ បានសម្រេចកំណត់តំបន់មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់ជំងឺផ្តាសាយបក្សី និងផ្អាកជាបណ្ដោះអាសន្ន លើការទិញដូរ និងដឹកជញ្ជូនក្សីក្រប់ប្រភេទចេញ ចូល ឬឆ្លងកាត់រង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចនៃតំបនើផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន ហើយត្រូវសិក្សាស្រាវជ្រាវប្រភពជំងឺផ្តាសាយបក្សីក្នុងរយៈពេល៣០ថ្ងៃ និតត្រូវត្រួបឲតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្តាសាយបក្សី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង