Yearendyearend1140x150

រដ្ឋបាលក្រុងភ្នំពេញសម្រេច​រក្សាទុក​ដើមឈើ​អាយុកាល​ជាង​៣០០​ឆ្នាំ​វិញ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅថ្ងៃទី ១២ មករានេះ បានសម្រេច​រក្សាទុក​ដើមឈើ ដែលមាន​អាយុកាល​ជាង​៣០០​ឆ្នាំវិញ ដោយ​មិនឱ្យ​កាប់​ចោល​ឡើយ​។ការសម្រេច​នេះ ធ្វើឡើងក្រោយពី​ចុះ​ត្រួតពិនិត្យ​ដើមឈើ​ចំនួន​៣​ដើម ដែល​ចាស់​ទ្រុឌទ្រោម​នេះ ស្ថិតនៅក្នុង​សួនច្បារ​កាណាឌីយ៉ា សង្កាត់​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ​។​

តាមរយៈទំព័រហ្វេកប៊ុកផ្លូវការលោក ឃួ​ង ស្រេង បានថ្លែងថា "ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ"។

គួរ​បញ្ជាក់ថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់មានគម្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង