Yearendyearend1140x150
Img 0571

ពន្ធដារនឹងចាប់ផ្តើមផាកពិន័យលើរថយន្តមិនបង់ពន្ធចាប់ពីថ្ងៃទី១ ខែកុម្ភៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត​​គ្រប់​ប្រភេទ ​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ ហើយ​ខកខាន​មិន​បាន​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​​​​ ២០២០ តាម​កាល​កំណត់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នឹងត្រូវផាកពិន័យចាប់ពីថ្ងៃ​ទី​១  ​ខែ​កុម្ភៈតទៅ។

គួរបញ្ជាក់ថា ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​ ២០២០ ត្រូវ​បាន​បិទបញ្ចប់​កាលពី​ថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា ឆ្នាំ ២០២០។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ  បានបញ្ជាក់ថា ម្ចាស់​​យានយន្ត​ដែល​ខកខាន​មិន​បាន​បង់​ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ​នឹង​ត្រូវ​ទទួល​រងទោស​ទណ្ឌ​ទៅតាម​ច្បាប់​ស្ដីពី​​សារ​ពើពន្ធ​ជា​ធរមាន។

បើតាមសេចក្តីជូនដំណឹងរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ បានឱ្យដឹងថា នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​នគរបាល​ចរាចរណ៍ ដើម្បី​ចុះត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា​នៅថ្ងៃទី ១ កុម្ភៈ។ ជាមួយ​គ្នា​នេះ ក្នុង​ករណី​រកឃើញ​យានយន្តណា​ដែល​ម្ចាស់​នៅ​មិនទាន់​បាន​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​នោះ​ សមត្ថកិច្ច​នឹង​ធ្វើការ ​«ចាប់​ផាក​ពិន័យ​គុណ​នឹង​ ២ ​លើ​តម្លៃ​ពន្ធ​ធម្មតា​»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង