Yearendyearend1140x150
Img 0571

ឆ្នាំ២០២១៖រដ្ឋាភិបាលកម្ពុជាបន្តមិនអនុញ្ញាតឱ្យប្រារព្ធព្រឹត្តិការណ៍ធំៗតាមតំបន់ទេសចណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រាសាទអង្គវត្ត ក្នុងពេលវិបត្តិកូវីដ-១៩។

ភ្នំពេញ៖ មកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងកូវីដ-១៩នៅកម្ពុជា បានធូរស្រាលជាងមុនដោយសារការឆ្លងក្នុងសហគមមិនបានបង្ករជាក្តីបារម្ភដូចគ្រាមុន។តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ហើយនៅក្នុងឆ្នាំ២០២១នេះរដ្ឋាភិបាលកម្ពុជានៅតែបន្តមិនអនុញ្ញាតឱ្យប្រារព្ធព្រឹត្តិការណ៍ធំៗតាមតំបន់ទេសចណ៍នានានៅទូទាំងប្រទេសកម្ពុជា។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា ដោយសារតែបញ្ហាកូវិដ១៩ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យប្រារព្ធព្រឹត្តិការណ៍ធំៗដូចជា បុណ្យទន្លេ បុណ្យសមុទ្រ ឬព្រឹត្តិការណ៍ផ្សេងៗទៀតនៅក្នុងឆ្នាំ២០២១ឡើយ។ហើយព្រឹត្តិការណ៍ទាំងអស់នេះ ក្រសួងនឹងបន្តលើកពេលទៅប្រារព្ធនៅឆ្នាំ២០២២វិញ។

តែយ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ នៅតែជម្រុញឱ្យការអនុវត្តសុវត្ថិភាពេទរសចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាពទាំងអស់គ្នា។បើតាមលោក តុប សុភ័ក្រ ក្រសួងបានដាក់ចេញឱ្យអនុវត្តវិធានអនុវត្តទេសចរណ៍ គឺដើម្បីធ្វើឱ្យតំបន់ទេសចរណ៍នីមួយៗក្លាយទគោលដៅទេសចរណ៍សុវត្ថិភាពដែលបានអនុឡោមទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងទទួលបានទំនុកចិត្តពីភ្ញៀវទេសចរណ៍។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏បានពង្រឹងនូវវិធានការណ៍ផ្សេងៗរួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសេវាកម្ម និងគុណភាពទេសចរណ៍ឱ្យមានភាពល្អប្រសើរផងដែរ។នេះបើតាមការបន្ថែមរបស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង