Yearendyearend1140x150

រដ្ឋបាលស្រុកបន្ទាយស្រី មិនអនុញ្ញាតឱ្យបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពប្រមូលស្លាកពាណិជ្ជកម្ម ដែលបិតលើដើមឈើ (ប្រភព លោក ឃឹម ហ្វី ណង់) 

ភ្នំពេញ៖ ស្លាកពាណិជ្ជកម្ម និងស្លាកយីហោផ្សព្វផ្សាយនានា នឹងមិនអនុញ្ញាតឱ្យបិតផ្សាយពាសវាសពាសកាល នៅតាមដើមឈើក្នុងស្រុកបន្ទាយស្រីនោះទេ។ នេះបើតាមការបញ្ជាក់ក្នុងហ្វេសប៊ុកផេក របស់លោកឃឹម ហ្វីណង់ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ។

បើតាមលោកឃឹម ហ្វីណង់ បានឱ្យដឹងថា ចាប់ពីថ្ងៃនេះទៅស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ។ ខាងរដ្ឋបាលស្រុក​ នឹងមានក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

លោកបន្តថា តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

លោកសង្កត់ធ្ងន់ថា ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ 

យ៉ាងណាមិញ លោកឃឹម ហ្វីណង់ ចាត់ទុកថានេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត៕ 

(ប្រភព លោក ឃឹម ហ្វី ណង់) 
(ប្រភព លោក ឃឹម ហ្វី ណង់) 
(ប្រភព លោក ឃឹម ហ្វី ណង់) 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ស្រុកបន្ទាយស្រី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង