Yearendyearend1140x150
Img 0571

សមាគមនិស្សិតកម្ពុជាចិនប្រជុំជ្រើសរើសប្រធានសម្រាប់អាណត្ដិទី៤ ឆ្នាំសិក្សា ២០២១-២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កិច្ចប្រជុំ

ភ្នំពេញ៖ គណ:កម្មការរៀបចំការបោះឆ្នោត នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ស.ន.ក.ច)ដឹកនាំដោយលោក ស៊ុន លាងចេង បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី សម្រាប់អាណត្ដិទី៤ ឆ្នាំសិក្សា ២០២១-២០២២ តាមប្រព័ន្ធOnline (Zoom) កាលពីថ្ងៃអាទិត្យ ទី ០៣ ខែមករា ឆ្នាំ២០២១។

ការបោះឆ្នោះជ្រើសរើសប្រធានសមាគមអាណត្តិថ្មីនេះ មានការចូលរួមបោះឆ្នោត ពីប្រធានកិត្តិយសសមាគម ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងនិស្សិតកម្ពុជាប្រចាំខេត្តក្រុងទាំង២៣ នៃប្រទេសចិន។

កម្មវិធីនេះទទួលបានលទ្ធផលដូចជា លោក អ៊ុ លឹមហួរ ទទួលសម្លេងគាំទ្រចំនួន ៨៤.៤% ជាប្រធានសមាគមនិស្សិត លោក ម៉ូវ សិទ្ធានី ទទួលបានសម្លេងគាំទ្រចំនួន៩.៤% ជាអនុប្រធានសមាគម និងកញ្ញា ធួន ស្រីល័ក្ខ ទទួលបានសម្លេងគាំទ្រចំនួន៦.២% ជាអនុប្រធានសមាគម សម្រាប់អាណត្តិទី៤។

សម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២០១ គឺមាននិស្សិតថ្មីចំនួន ១៥៥នាក់ រួមមានថ្នាក់បណ្ឌិត ថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងភាសាចិន។ នាពេលបច្ចុប្បន្ននេះនិស្សិតកម្ពុជាប្រមាណជា ២៣០០នាក់ក្នុងឆ្នាំសិក្សា ២០២០-២០២១ ហើយនិស្សិតភាគច្រើនបានកំពុងស្នាក់នៅប្រទេសកម្ពុជា និងសិក្សាតាមរយៈកម្មវិធីសិក្សា Online។

លោក អ៊ុ លឹមហួរ ប្រធានសមាគមថ្មី អាណត្ដិទី៤ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគម និងតំណាងនិស្សិតកម្ពុជាប្រចាំខេត្តក្រុងនីមួយៗនៃប្រទេសចិន ដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ធ្វើជាប្រធានសមាគម សម្រាប់អាណត្ដិទី៤។

លោកបានបេជ្ញាចិត្តខ្ពស់បន្ដចូលរួមដឹកនាំសកម្មភាពសមាគមអោយកាន់តែរីកចម្រើន និងធ្វើអ្វីដែលជាផលប្រយោជន៍សម្រាប់និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសចិន អោយស័ក្ដសមទៅនិងការជឿជាក់របស់បងប្អូននិស្សិតទាំងអស់គ្នា ព្រមទាំងបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ដូចឃ្លាមួយបានពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” ក៏ដូចជាបន្តពង្រឹងទំនាក់ទំនង ជាមួយបណ្តានិស្សិតអន្តរជាតិផ្សេងៗ ជាពិសេសនិស្សិត និងពលរដ្ឋចិនដែលជាមហាមិត្ត និងជាបងប្អូនល្អរបស់យើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង