Yearendyearend1140x150

អាជីវកម្មលក់សៀវភៅខ្នាតតូចមួយចំនួនលក់ដាច់ឡើងវិញបន្ទាប់ពីសាលាបើកទ្វារទទួលសិស្សចូលរៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាជីវករលក់សៀវភៅខ្នាតតូច ដែលមានទីតាំងនៅក្រោយវិទ្យាស៊ីសុវត្ថិ

ភ្នំពេញ៖ នៅក្នុងកំឡុងកូវីដ-១៩បាននាំឱ្យប៉ះពាល់ដល់វិស័យនានានៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះក៏មានអាជីវកម្មលក់សៀវភៅខ្នាតតូចនៅតាមដងផ្លូវផងដែរបានប៉ះពាល់ ដោយសារតែចំនួនអ្នកមកទិញសៀវភៅយកទៅអានបានធ្លាក់ចុះជាខ្លាំង។ការធ្លាក់ចុះនេះ គឺដោបណ្តាលមកពីសាលា ឬសាកលវិទ្យាល័យនានាត្រូវបានបិទជាបណ្តោះអាសន្ន។

ប៉ុន្តែបន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ហើយក្រសួងអប់រំក៏បានប្រកាសឱ្យសាលា ក៏ដូចជាសាកលវិទ្យាល័យនានាចាប់បើកដំណើរការឡើងវិញ ដែលជាហេតុធ្វើឱ្យអាជីវកម្មលក់សៀវភៅខ្នាតតូចមួយចំនួនលក់សៀវភៅដាច់ឡើងវិញ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានស៊ីស៊ីថាមស៍ អាជីវករលក់សៀវភៅខ្នាតតូច ដែលមានទីតាំងនៅក្រោយវិទ្យាស៊ីសុវត្ថិ បានថ្លែងប្រាប់ទាំងអារម្មណ៍រីករាយថា ពួកគេពិតជាត្រេកអរបន្ទាប់ពីទទួលបានព័ត៌មានថា ក្រសួងអប់រំឱ្យសាលារៀន ឬសាកលវិទ្យាល័យបើកដំណើរការឡើងវិញ ព្រោះវាធ្វើឱ្យការលក់សៀវភៅ ឬសម្ភារៈសិក្សាសម្រាប់សិស្ស និស្សិតទូទៅវិលទៅរកសភាពដើមឡើងវិញ។

សំឡេងក្រុមអាជីវក ចំនួន៣នាក់៖

បើតាមក្រុមអាជីវករ អតិថិជនភាគច្រើនដែលមកទិញសៀវភៅ គឺជានិស្សិត ឬអ្នកធ្វើការ ហើយភេទសៀវភៅវិញ គឺមានច្រើនប្រភេទ ហើយជាពិសេសគឺសៀវភៅច្បាប់ដែលមានសន្ទុះនៃការទិញច្រើនជាងគេ។ បន្ទាប់ពីនេះក៏មានការលក់ដាច់ទៅលើសៀវភៅបែបផ្តល់គំនិតនៃការធ្វើអាជីវកម្ម សៀវភៅប្រឡោមលោក រឿងនិទាន រឿងប្លែកៗជាដើម។ក្រៅសិស្ស និស្សិតក៏មានអតិថិជនផ្សេងៗទៀតមកទិញសៀវភៅផងដែរដូចជា អ្នកធ្វើការ អាជីវករលក់ដូរ ស្រី្តមេផ្ទះ មនុស្សចាស់ជាដើម។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យគ្រឹះស្ថានសិក្សាឯកជនបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ២៩ ខែធ្នូ តទៅ។ រីឯការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៃគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (រដ្ឋ) ត្រូវចាប់ផ្ដើមពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១។ការប្រកាសឱ្យសិស្សចូលរៀនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពី ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ចូលសហគមន៍ (២៨ វិច្ឆិកា) បានបិទបញ្ចប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ការលក់សៀវភៅ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង