Yearendyearend1140x150
Img 0571

COVID-19៖សម្តេចហ៊ុន សែន បន្តស្នើឱ្យពលរដ្ឋការពារខ្លួន ហើយកុំភ័យខ្លាច

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីមីទ្ទីងអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ បានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាត្រូវបន្តការការពារខ្លួន បើទោះបីជាកម្ពុជាមិនទាន់មានករណីកូវីដ ១៩ កើតមានឡើងក៏ដោយ។

សម្តេចមានប្រសាសន៍ថា៖« ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាក់ទងនឹងបញ្ហាកូវីដ ១៩ ទោះបីនៅប្រទេសកម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុសនេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនដើម្បីទទួលបានសុខភាពល្អ ប្រសើរជាងការភ័យខ្លាច»។

បើតាមសម្តេច ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ហើយអាចការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង