Yearendyearend1140x150
Img 0571

ក្រសួងការងាររើសសិស្សានុសិស្សជិត២ម៉ឺននាក់ឱ្យចូលរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនឹងជ្រើសរើសបេក្ខជនចំនួន ១៩ ១៧៩ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ១៩ ១៧៩ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងថ្នាក់អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈនីមួយៗដែលខ្លួនមានបំណងចូលរៀន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង