Yearendyearend1140x150

ពលរដ្ឋខ្មែរប្រមាណជាង៤ពាន់នាក់បានត្រឡប់មកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលរដ្ឋខ្មែរត្រឡប់មិពីប្រទេសថៃ។

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរចំនួន៤១៣៣នាក់ ដែលបានវិល​ត្រឡប់ពីប្រទេសថៃ​មកកម្ពុជាវិញក្នុងនោះមានស្រី១៦៦២នាក់។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយករងអន្តោប្រវេសន៍កម្ពុជាផ្តល់ជូនដល់ស៊ីស៊ីថាមស៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យ បានប្រាប់ស៊ីស៊ីថាមស៍ថា ពលរដ្ឋខ្មែរទាំង៤១៣៣នាក់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលមកទឹកដីកម្ពុជានោះ គឺមិនមានព័ត៌មានលំអិតថាពួកគេធ្វើដំណើរមកពីខេត្តណានៃប្រទេសថៃនោះទេ។

បើតាម​ឯកឧត្តមប្រជាពលរដ្ឋដែលវិលត្រឡប់មកកម្ពុជាវិញនោះមកពីខាង អូរស្មាច់ (ជាប់ខេត្តសុរិន) ចំនួន ២៤១៦ នាក់, ប៉ោយប៉ែត (ជាប់ខេត្តស្រះកែវ) ចំនួន៨៥៦ នាក់, ដូង-ភ្នំដី (ជាប់ខេត្តចាន់បុរី និងស្រះកែវ) ចំនួន ៨៤៦ នាក់, នៅខាង ចាំយាម (ជាប់ខេត្តត្រាត) មានចំនួន ១១នាក់ និងចុងក្រោយនៅ ព្រំ (ជាប់ខេត្តចាន់បុរី) មានចំនួន០៤ នាក់។

គួរបញ្ជាក់ថា ក្នុងប្រទេសថៃក្នុងពេលថ្មីៗនេះ កំពុងផ្ទុះកូវីដ១៩សារជាថ្មី ដែលបានរកឃើញមានករណីឆ្លងជាច្រើននាក់។គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ឆ្លងថ្មី ៥២៧នាក់ ឆ្លងតាមបណ្តាខេត្តក្នុងប្រទេស ៨២នាក់ ឆ្លងក្នុងក្រុមពលករបរទេស ៤៣៩នាក់។អ្នកឆ្លងសរុបនៅទូទាំងប្រទេសមាន ៨,៩៦៦នាក់ ព្យាបាលជាសះស្បើយ ៤,៣៩៧នាក់ស្លាប់បាត់បង់ជីវិត ៦៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង