Yearendyearend1140x150
Img 0571

ការវិនិយោគវៀតណាមនៅកម្ពុជាមាន១៨៤ គម្រោងមានទុនសរុប២.៧៦ ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖គិតត្រឹមពេលបច្ចុប្បន្នេះ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ការវិនិយោគរបស់វៀតណាមនៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន។ រហូតមកទល់ល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន១៨៤ នៅកម្ពុជា ដែលមានទុនសរុបប្រមាណ ២.៧៦ ពាន់លានដុល្លារអាម៉េរិក។នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

យោងតាមរបាយការណ៍ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេសនិងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ (បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។ ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមាន​ទុនវិនិយោគ​សរុបប្រមាណពី ៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍។

ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។ ជាមួយនឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ និងប្រកបដោយសុឆន្ទៈនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយ នាពេលអនាគតដ៏ខ្លីខាងមុខ។

គួររំលឹកផងដែរថា រយៈពេល៤១ឆ្នាំកន្លងទៅ (០៧-០១-១៩៧៩ – ០៧-០១-២០២០) កងទ័ព និងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រជាជនកម្ពុជា ដោយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម បង្កើតបានសាធារណរដ្ឋប្រជាមានិតកម្ពុជានិងក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា (៨ មករា ១៩៧៩) ។ជ័យជំនះនេះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃសាមគ្គីភាពអន្តរជាតិ ដ៏ស្មោះត្រង់ រវាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង