Yearendyearend1140x150

ពលករខ្មែរ១២នាក់មកពីថៃឆ្លងកូវីដបន្ថែមទៀតគិតត្រឹមថ្ងៃទី០១មករា២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០១ មករា ២០២១នេះ កម្ពុជាបានរកឃើញករណីកូវីដ-១៩ ចំនួន១២ករណីទៀត ដែលជាករណីនាំចូលមកពីប្រទេសថៃ ក្នុងនោះជាពលករខ្មែរធ្វើការនៅថៃ បន្ទាប់បានត្រលប់មកកម្ពុជាវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០១ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៧៨នាក់ (ស្រី១០១នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣២៣ នាក់ (ស្រី៦៨នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់(ស្រី ៨៦នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៦នាក់ (ស្រី០៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៤នាក់ (ស្រី ០៤នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិនចំនួន ១០នាក់ (ស្រី១០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង