Yearendyearend1140x150

បទវិភាគ៖ ឆ្នាំ២០២០ ប្រកៀកស្មាគ្នាដើម្បីផ្តល់ជំនឿចិត្តនិងកម្លាំងដល់គ្នាទៅវិញទៅមក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ឆ្នាំ២០២០ ជិតនឹងកន្លងផុតទៅហើយ ប៉ុន្តែជំងឺកូវីដ១៩នៅតែរីករាកដាលនៅទូទាំងពិភពលោកដដែល ។ រំលឹកឡើងវិញពីរយៈពេលមួយឆ្នាំកន្លងទៅនេះ ពិតមែនតែបានឆ្លងកាត់ការភ័យខ្លាច អន្ទះសានិងឈឺចាប់ក្តី ក៏ប៉ុន្តែក្នុងដួងចិត្តរបស់ប្រជាជនចិនបែរជាពោរពេញទៅដោយក្តីដឹងគុណ ព្រមនិងចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅចំពោះការផ្តល់ជំនួយដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបតិ្តការ ។

នៅដើមឆ្នាំនេះ ខណៈពេលប្រជាជនចិនមានការលំបាកខ្លាំងបំផុតដោយសារការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរតាមយន្តហោះពិសេសទៅកាន់ក្រុងប៉េកាំង ដើម្បីសម្តែងការគាំទ្រចំពោះប្រជាជនចិន សម្តេចហ៊ុនសែនបានក្លាយជាថ្នាក់ដឹកនាំកំពូលបរទេសដំបូងបង្អស់ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនពេលនោះ ជប៉ុនដែលជាប្រទេសជិតខាងនៃប្រទេសចិនបានដឹកជញ្ជូនសម្ភារៈជំនួយជាច្រើនដល់ចិន ព្រមទាំងបានបិទពាក្យសួរសុខទុក្ខ “ពួកយើងស្ថិតនៅទឹកដីមិនដូចគ្នា ប៉ុន្តែពេលអើតក្បាល ពួកយើងមើលព្រះអាទិត្យនិងព្រះច័ន្ទតែមួយ”។ ព្រឹទ្ធសភាប៉ាគីស្ថានបានអនុម័តសេចកី្តសម្រេចចិត្តជាឯកច្ឆន្ទ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាងនេះទៅទៀត លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហាញថា នឹងប្រមូលសម្ភារៈពេទ្យដែលស្តុកទុកនៅទូទាំងប្រទេស ដើម្បីផ្តល់ជំនួយដល់ប្រទេសចិន ។

នៅកាលនោះ ទង្វើប្រកបដោយភាពកក់ក្តៅទាំងនេះ បាននាំមកនូវជំនឿចិត្តនិងកី្តអង់អាចក្លាហានដល់ប្រជាជនចិនក្នុងការយកឈ្នះលើវីរុស ។ ដោយឡែក នៅខែចុងក្រោយនៃឆ្នាំ២០២០ កិច្ចសហប្រតិបតិ្តការនិងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមកនៅតែដំណើរការជាបន្តបន្ទាប់នៅលើភពផែនដីរបស់យើង ។

យប់ថ្ងៃទី១០ ខែធ្នូ វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ចិនត្រូវបានដឹកជញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីប ដូចនេះប្រទេសអេហ្ស៊ីបានក្លាយជាប្រទេសអាហ្រិ្វកទីមួយដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ។ វិស្វករបរទេសម្នាក់ដែលកំពុងរស់នៅនៅក្រុងឌូបៃបានថ្លែងថា វ៉ាក់សាំងចិនហាក់ដូចជា “រស្មីនៃក្តីសង្ឃឹមក្នុងពពកខ្មៅ” ។

ការប្រកៀកស្មាគ្នាដើម្បីផ្តល់ជំនឿចិត្តនិងកម្លាំងដល់គ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើសត្រូវដ៏ខ្លាំងបំផុតបាន ប្រការនេះជាចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនក្នុងការរីករាលដាលនៃជំងឺកូវីដ១៩នៅ ឆ្នាំ២០២០ ។ ខណៈពេលបានគ្រប់គ្រងនិងដើរចេញផុតពីការរាតត្បាតនៃជំងឺឆ្លងជាសន្សឹមៗ នៅឆ្នាំនេះប្រទេសចិនបានផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដល់ប្រទេសជាង១៥០និងអង្គការអន្តរជាតិ៩ ហើយបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកសុខាភិបាលចំនួន៣៦ក្រុមទៅកាន់ប្រទេសចំនួន៣៤។ ប្រទេសចិនក៏បានពង្រីកឧត្តមភាពរបស់ខ្លួនដែលជាប្រទេសផលិតសម្ភារៈផ្នែកសុខាភិបាលធំបំផុត គិតរហូតដល់បច្ចុប្បន្ននេះ បានផ្តល់ម៉ាស់ជាង២សែនលាន សម្លៀកបំពាក់ការពារ២ពាន់លាន និងឧបករណ៍ធ្វើតេស្តរកវីរុសចំនួន៨រយលានដល់បណ្តាប្រទេសនានាផងដែរ។

ប្រឈមនឹងវិបត្តិ ការប្រកៀកស្មាគ្នានិងរួមសុខរួមទុក្ខ គួរជាជម្រើសត្រឹមត្រូវរបស់ប្រជាជនទាំងអស់នៅលើភពផែនដី ដោយសារនេះគឺជាប្រភពកម្លាំងរួមរបស់មនុស្សជាតិដើម្បីយកឈ្នះលើឧបសគ្គ ហើយក៏ជាក្តីសង្ឃឹមនៃអនាគតរបស់មនុស្សជាតិផងដែរ ៕អត្ថបទបទវិភាគវិទ្យុមិត្តភាពកម្ពុជាចិន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង