Yearendyearend1140x150

រដ្ឋាភិបាលប្រកាសបើក«បវេសនកាល»នៅថ្ងៃទី១១ មករា ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កុមារចូលចិត្តអានសៀវភៅ នៅឯបណ្ណាល័យចល័តរបស់សាលា

©UNICEF Cambodia/2017/Bona Khoy

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១ នៅទូទាំងប្រទេស។ការថ្លែងរបស់សម្តេចហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីការថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

តែយ៉ាងណា សម្តេចហ៊ុន សែន បានបញ្ជាដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ត្រូវបានការពិនិត្យរៀបចំពីគម្លាតនៃការសិក្សា ដើម្បីការពារការឆ្លងកូវីដ-១៩។ហើយប្រសិនត្រូវការថវិកា ឬសម្ភារ រដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងអប់រំ យកទៅប្រើសម្រាប់វិស័យអប់រំ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង