Yearendyearend1140x150

លោកបណ្ឌិតសុខ ទូច៖ "អ្នកជិតខាងយើង ខ្ចីដៃមហាអំណាចដើម្បីកៀបសង្កត់លើកម្ពុជា"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ 

ភ្នំពេញ៖លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នៅថ្ងៃទី ២៨ ធ្នូនេះ បានថ្លែងវាយតម្លៃអំពីនយោបាយអន្តរជាតិរវាងកម្ពុជាជាមួយប្រទេសជាប់ភូមិផងរបងកម្ពុជា។ក្នុងសារនោះលោក​បណ្ឌិត​សុខ ទូច បានបង្ហាញពីចេតនាអាក្រក់របស់ប្រទេសជិតខាងកម្ពុជាថា "ខ្ចីដៃមហាអំណាចដើម្បីកៀបសង្កត់មកលើកម្ពុជា"

លោកបណ្ឌិតសុខ ទូច បានថ្លែងថា នៅពេលដែលកម្ពុជាកសាងអាកាសយានដ្ឋាន ឬកំពង់ផែទឹកជ្រៅ មានអ្នកមានកង្វល់ជាច្រើន។លោកថា វៀតណាមដែលមានកំពង់ផែទឹកជ្រៅយ៉ាងតិចចំនួន៦ មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ចំណែកថៃមានកំពង់ផែទឹកជ្រៅចំនួន៨ អាកាសយានដ្ឋានអន្តរជាតិចំនួន៧ រីឯហ្វីលីពីនមានកំពង់ផែតូចធំរហូតទៅ៤២៩កន្លែង ព្រមទាំងមានអាកាសអន្តរជាតិចំនួន៤កន្លែង។

ចំណែកកម្ពុជាបានកសាងកំពង់ផែទឹកជ្រៅនៅរាម និងគម្រោងអភិវឌ្ឍនៅតារាសាគរ អន្តរជាតិមួយចំនួនគេនាំគ្នាព្រួយបារម្ភ។លោកបណ្ឌិតសុខ ទូច បានដាក់ការសន្និដ្ឋានថា អ្នកជិតខាងកម្ពុជាបានយកដៃមហាអំណាចដើម្បកៀបសង្កត់មកលើកម្ពុជា ហើយជនជាតិខ្មែរមួយចំនួនដែលទទួលបានប្រយោជន៍បន្តិបន្ទូចខាងនយោបាយ និងថវិកាបែរជាចាប់ផ្តើមហែកទ្រូងឱ្យគេចឹកទៅវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង