Yearendyearend1140x150

បុគ្គលិកពេទ្យទីក្រុងសិនជិនប្រទេសចិនចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បុគ្គលិកពេទ្យទីក្រុងសិនជិនប្រទេសចិនចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចិន៖ បុគ្គលិកពេទ្យទីក្រុងសិនជិនប្រទេសចិន បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាជនដែលក្នុងចន្លោះ៦ ទៅ ៨ នាទីបញ្ចប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់។

នៅទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃមន្ទីរពេទ្យប្រជាជនមួយក្នុងទីក្រុងសិនជិនប្រទេសចិន បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាជន ដោយបានចំណាយពេលប្រហែល ៦ ទៅ ៨ នាទី សម្រាប់ការចាក់វ៉ាក់សាំងចំពោះមនុស្សម្នាក់ អ្នកដែលបានចាក់រួចបើក្នុងរយៈពេល ៣០ នាទីមិនបញ្ហាសុខភាពនោះទេនឹងអនុញ្ញាតិអោយចាកចេញ។

ចាប់ពីថ្ងៃទី ២៨ ខែធ្នូនេះតទៅ និស្សិតដែលបន្តការសិក្សារនៅទីក្រុងសិនជិន មន្ត្រីដែលនឹងចេញបេសកកម្មនៅក្រៅប្រទេស និងប្រជាជនដែលចេញទៅក្រៅប្រទេសលក្ខណៈឯកជនអាចធ្វើការណាត់ជួបដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានដោយខ្លួនឯង។

ចំពោះមនុស្សដែលជាគោលដៅអតិភាពទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួមមាន៖ បុគ្គលិកទាក់ទងនឹងការដឹកជញ្ជូន បុគ្គលិកដែលធ្វើការនៅកន្លែងចត្ថាឡីស័ក បុគ្គលិកត្រួតពិនិត្យខាងគយ បុគ្គលិកត្រួតពិនិត្យព្រំដែន អ្នកបើកបរឆ្លងព្រំដែន និង បុគ្គលិកពេទ្យ បុគ្គលិកការពារការរាតត្បាតនៅតាមមូលដ្ឋាន និងបុគ្គលិកដឹកជញ្ជូនសាធារណៈ បុគ្គលដែលទៅធ្វើការឬសិក្សានៅបរទេស និងបុគ្គលិកដែលមានហានិភ័យខ្ពស់ផ្សេងៗទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង