Yearendyearend1140x150

លោកសម រង្ស៊ី ត្រូវតុលាការសម្រេចចោទប្រកាន់ ក្រោយប្រមាថព្រះមហាក្សត្រថា«ទីងមោង»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី 

ភ្នំពេញ៖ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។ការចោទប្រកាន់តែនេះ គឺបន្ទាប់ពីអតីតមេបក្សប្រឆាំងរូបនេះ បានប្រមាថព្រះមហាក្សត្រថា «ទីងមោង»។

លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទានទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ពាក់ពន្ធ័នឹងករណីលោក សម រង្ស៉ី ដែលបានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀត ចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានFresh News។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

យោងតាមលិខិតប្រគល់ជូនឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកសម រង្ស៊ី បានបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី ២០ ធ្នូ ដែលមានខ្លឹមសារប្រមាថព្រះមហាក្សត្រកម្ពុជាដោយក្នុងខ្លឹមសារនេះ បានសរសេរថា "ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជនដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ។

បើតាមក្រសួងយុត្តិធម៌ បានចាត់ទុកទង្វើនេះ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ជាទីគោរបំផុតរបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស។ហើយទង្វើនេះជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង