Yearendyearend1140x150

សម្តេចហ៊ុន សែននឹងថ្លែងសន្ទរកថាស្តីពីស្ថានភាពកូវីដ១៩នៅកម្ពុជានាស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសន្ទរកថាស្តីពីស្ថានភាពកូវីដ-១៩នៅកម្ពុជា ក៏ដូចជាវិធានការផ្សេងៗនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយមានការផ្សាយផ្ទាល់ជូនដល់ជនរួមជាតិពីគេហដ្ឋានរបស់សម្តេចចាប់ពីម៉ោង៩ព្រឹកស្អែកនេះ។

តាមគម្រោងនៅថ្ងៃស្អែកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងថ្លែងសន្ទរកថាស្តីពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ជាពិសេសទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានកើតឡើងក្នុងប្រទេសកម្ពុជាលើកដំបូង ខណៈបច្ចុប្បន្នអ្នកជំងឺកូវីដ១៩ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះបានជាសះស្បើយជាបន្តបន្ទាប់។

ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺជាព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍នៅប្រទេសកម្ពុជាលើកដំបូង ហើយក៏ជាព្រឹត្តិការណ៍មួយដែលមានអ្នកពាក់ព័ន្ធយ៉ាងច្រើន។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៤នាក់ (ស្រី៨៧នាក់) ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់។

ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ០៤នាក់(ស្រី០១នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៣នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង