Yearendyearend1140x150

ការស្រាវជ្រាវ៖ទំនិញចំនួន៩មុខជាគោលដៅអាទិភាពរបស់កម្ពុជានាំចេញទៅទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម (រូបភាពដោយ៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានសិក្សារកឃើញថា មានទំនិញចំនួន៩មុខ ជាគោលដៅអាទិភាពរបស់កម្ពុជា ដើម្បីជម្រុញនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។

ទំនិញចំនួន ០៩មុខ មានដូចជា វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករវិស័យដំឡូងមី និងកៅស៊ូធម្មជាតិ។

ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្ម ក៏បានសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្ម ជាពិសេសគឺការសិក្សា និងវិភាគអំពីចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បីកំណត់ថាទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួយធ្វើការជម្រុញការនាំចេញបន្ថែមទៀត។

ក្រុមការងារ ក៏បានសិក្សាអំពីរបបពន្ធ (ពន្ធគយនាំចូល) ទៅតាមប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី (MFN) តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) តាមភាពអនុគ្រោះពិសេសម្រាប់កម្ពុជា Preferential tariff for Cambodia (China's Special preferential duty) និងតាមឋានៈប្រទេស ដែលមាន ការអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីពិនិត្យមើលការនាំចេញតាមកិច្ចព្រមព្រៀងមួយណា ដើម្បីទទួលភាពអនុគ្រោះបំផុត និងបានសិក្សាផងដែរចំពោះរបាំងបច្ចេកទេសរបស់ប្រទេសចិនក្នុងការនាំចូលចំពោះទំនិញនីមួយៗ។

គួរបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំស្តីពី ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពីភាគីពាកព័ន្ធ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ទទួលធាតុចូល និងកំណត់ទិសដៅសកម្មភាពសម្រាប់ធើ្វការសិក្សាស្រាវជ្រាវបន្ថែមទៀត៕

កិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម (រូបភាពដោយ៖ ក្រសួងពាណិជ្ជកម្ម)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង