Cct850x100 1
1800px x h300px kh

ក្រសួងព័ត៌មានបើកភ្លើងខៀវ«ឲ្យអាជ្ញាធរចាត់វិធានការលើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មានបើកភ្លើងខៀវឲ្យអាជ្ញាធរចាត់វិធានការលើអ្នកសារព័ត៌មានមួយចំនួនគ្មានវិជ្ជាជីវៈ ឆ្លៀតឳកាសប្រើវិជ្ជាជីវៈប្រាសចាក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរ បង្កឲ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្្ញាធរប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ដើម្បីលុបបំបាត់អសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន ជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថា ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ គាំទ្រឲ្យក្រសួងព័ត៌មាន គាំទ្រឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់នៃព្រះរាជាណាចក្រ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ៕


Khcct banner

អត្ថបទទាក់ទង