Yearendyearend1140x150

ពលការិនីខ្មែរម្នាក់ដេកស្លាប់​ក្រោមដំបូលរោងប្លាស្ទីកកសិដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រោងប្លាស្ទីកកសិដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េ៖ពលការនីផ្នែក​កសិកម្មដែលដេកស្លាប់​ នៅផូឆន់​ ប្រទេសកូរ៉េខាងត្បូង។​ស្ត្រីខ្មែរ​ អាយុ៣០ឆ្នាំ​ ធ្វេីការផ្នែកកសិកម្មក្នុងរោង​ប្លាស្ទីក​ បានដេកស្លាប់ក្នុងកន្លែងស្នាក់នៅ​ ក្រោមរោងប្លាស្ទីក​ កាលពីថ្ងៃទី២០ខែ១២​ កន្លងមកនេះ​។ថ្ងៃដែលស្លាប់នោះ ជាថ្ងៃដែលត្រជាក់ខ្លាំង​-២០អង្សា​ ជាថ្ងៃដែលស្ថិតក្រោមរលកត្រជាក់ខ្លាំង​។ប៉ុន្តែស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ​ អំពីការស្លាប់ពលការិនីជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។

ពលការិនីខ្មែររូបនេះធ្វើការផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់លិខិតឆ្លងដែនលេខ N002***** ។នាងបានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣០​នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។

បើតាមរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាកសព ដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។ យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។

តែយ៉ាងណាក៏ដោយ ក្នុងករណីនេះ សង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗគ្នា​ដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នេះ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមបញ្ជាក់ថា ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។​ 

បច្ចុប្បន្នស្ថានទូតកម្ពុជា បានជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឱ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។ 

ទាក់ទងនឹងកន្លែងស្នាក់នៅវិញ នាពេលកន្លងមក ស្ថានទូតកម្ពុជា បានអះអាងថា ខ្លួននិងស្ថានទូតតាមបណ្ដាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉េ ពលការនី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង