Yearendyearend1140x150

ពលរដ្ឋខ្មែរម្នាក់មកពីថៃលោតពីលើឡានរត់គេចពីការធ្វើចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
ពលរដ្ឋខ្មែរម្នាក់មកពីថៃលោតពីលើឡានរត់គេចពីការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២0

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ដែលទើបត្រឡប់មកពីថៃ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេលដល់ក្លោងទ្វារចូលក៏លោតចេញពីឡានរត់គេចខ្លួនតែម្តងទៅ។ នេះបើយោងតាមការអះអាងរបស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកជំទាវបានថ្លែងថា ​"រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វេីចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរកគាត់ហេីយ"

បើតាមប្រភពបានឱ្យដឹងថា ពលរដ្ឋដែលលោតពីឡានមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង