Yearendyearend1140x150
Img 0571

រដ្ឋាភិបាលបន្តលើកលែង«ពន្ធទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ»រហូតដល់ខែធ្នូ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំបន្ថែមអំពីវិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។ ក្នុងនោះរាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លាររហូតដល់ខែធ្នូ២០២១។

រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាការទិញផ្ទះដែលមានតម្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារអាមេរិកដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាំមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្ដីណែនាំបន្ថែមអំពីវិធានការជុំទី៧ ដែលត្រូវបានរៀបចំឡើង និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ រួមមាន ទី១៖ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍។ ទី២៖ វិធានការបន្តជួយវិស័យអាកាសចរណ៍។

ចំណែកទី៣៖ វិធានការជួយរោងចក្រ, សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិត។ ទី៤៖ វិធានការទ្រទ្រង់កំណើន។ ទី៥៖ ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។ ទី៦៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។

សូមបញ្ជាក់ថា ចំពោះការទិញលំនៅដ្ឋាន ឬខុនដូរ ក្រៅពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះជាមានតម្លៃ៧ម៉ឺនដុល្លារចុះក៏មិនអាចទទួលបាននូវការលើកលែងពន្ធបានដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពន្ធទិញផ្ទះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង