Cct850x100 1
1800px x h300px kh

កូវីដ-១៩៖អ្នកជាសះស្បើយ២នាក់ដែលម្នាក់ជាករណីក្នុងសហគមន៍ និងម្នាក់ទៀតជាករណីនាំចូល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ឱ្យជាសះស្បើយចំនួន០២នាក់បន្ថែមទៀត ដែលម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀតជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ តែជាអ្នកដំណើរពីប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា និងគ្មានករណីឆ្លងថ្មីឡើយ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយពីកូវីដទាំងពីរនាក់នោះ មានម្នាក់ជាស្រ្តីជនជាតិខ្មែរដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាយុ ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ២៦ឆ្នាំ ស្នាក់នៅស្រុកដងទង់ ខេត្តកំពត ជាអ្នកដំណើរមកពីដំណើរពីប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ហើយលទ្ធផលធ្វើតេស្តចំនួនពីរលើករបស់អ្នកទាំងពីរ ឃើញអវិជ្ជមានកូវីដ-១៩ ហើយក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤៩នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៤នាក់(ស្រី០៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ១០នាក់(ស្រី ០៥នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០២នាក់)៕


Khcct banner

អត្ថបទទាក់ទង