Cct850x100 1
1800px x h300px kh

ចិន៖គ្មានប្រទេសដៃគូក្នុង​ខ្សែក្រវាត់​និងផ្លូវ​ណាមួយ​លើកឡើងពី«​អន្ទាក់បំណុល​»នោះទេ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) 

ចិន៖សំដៅចំពោះ​ករណីដែល​មជ្ឈដ្ឋានខាងក្រៅ​នៅតែមាន​ការលើកឡើងថា កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​បានបង្កើត​អន្ទាក់បំណុលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែង​នៅក្រុងប៉េកាំង​កាលពី​ថ្ងៃទី ២១ ខែធ្នូថា គិតរហូតដល់​បច្ចុប្បន្ននេះ គ្មានប្រទេស​ជាដៃគូសហប្រតិបត្តិការ​ក្រោម​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​ណាមួយ​ដែល​ទទួលស្គាល់​ពីការលើកឡើងថា​អន្ទាក់បំណុល​នោះទេ ។

លោកវ៉ាង វិនពីន បានថ្លែងថា ដោយសារ​រងផលប៉ះពាល់​ពីជំងឺកូវីដ១៩​ និង​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​ពិភពលោក មានប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​ពិតជា​ប្រឈមនឹង​ភាពលំបាក​ខាងបំណុល ។ យ៉ាងណាមិញ រដ្ឋាភិបាលចិន​បានលុបចោល​បំណុល​ឥណទានឥត​ការប្រាក់​របស់​ប្រទេស​ពាក់ព័ន្ធនៃ​អាហ្វ្រិក​ដែលផុត​បរិច្ឆេទ​នៅដំណាច់ឆ្នាំ២០២០​ ពោលគឺប្រទេសចិន​ជាប្រទេស​ដែល​រួមចំណែក​ធំបំផុត​អំពី​គំនិតផ្តួចផ្តើម​បន្ធូរបន្ថយ​បំណុល​ក្នុងចំណោម​ប្រទេស​G20 ។ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​រូបនេះ បានសង្កត់ធ្ងន់ថា ធាតុពិតនៃ​បញ្ហាបំណុល​គឺបញ្ហាខ្វះ​ការអភិវឌ្ឍ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និងផ្លូវ​នឹងមាន​អំណោយផលដល់​ការជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ឧស្សាហូបនីយកម្ម​នៃប្រទេស​ពាក់ព័ន្ធ ដែលអាច​ដោះស្រាយ​បញ្ហាបំណុល​ពីប្ញសគល់៕

Khcct banner

អត្ថបទទាក់ទង