Yearendyearend1140x150

សម្តេចហ៊ុន សែន ណែនាំឱ្យពលរដ្ឋប្រើក្រមាជំនួសម៉ាស់ ដើម្បីការពារកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ក្រមាខ្មែរ ជំនួសម៉ាស់ ដើម្បីការពារការឆ្លងវីរុសកូវីដ-១៩។សម្តេចហ៊ុន សែន បញ្ជាដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចបានថ្លែងថា ក្រមាជាផលិតលទ្ធផលក្នុងស្រុក ហើយការប្រើប្រាស់ក្រមាជំនួសម៉ាស់វាអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ហើយការនិយាយបែបនេះមិនមែនចង់ឱ្យក្រមាខ្មែរមានការឡើងថ្លែងនោះទេ។សម្រាប់សម្តេចរដ្ឋរកវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយបញ្ហា និងការពារកូវីដ-១៩។

ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា ការប្រើប្រាស់ក្រមា មិនមែនបោះបង់ចោសម៉ាស់នោះទេ គ្រាន់តែម៉ាស់ប្រើប្រាស់ក្នុងពេលចាំបាច់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រមា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង