Cct850x100 1
1800px x h300px kh

កូវីដ៖ស្រ្តីជនជាតិខ្មែរ-អាមេរិកកាំងម្នាក់ឆ្លងថ្មីកូវីដ១៩ គិតត្រឹមព្រឹកថ្ងៃទី២១ធ្នូនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ស្រី្តជនជាតិខ្មែរ-អាមេរិកកាំងម្នាក់វិជ្ជមានកូវីដ-១៩ នៅខណៈនេះដែរ កម្ពុជាមិនមានករណីជាសះស្បើយទេ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

យោងតាមក្រសួងសុខាភិបាលបានថ្លែងថា ការរកឃើញករណីវិជ្ជមានថ្មីម្នាក់ទៀត គឺជាស្រ្តីជាជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់)មកដល់កម្ពុជា នៅថ្ងៃទី២០ធ្នូនេះ ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៨នាក់(ស្រី១០នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ១៣នាក់(ស្រី ០៧នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០២នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០២នាក់)៕


Khcct banner

អត្ថបទទាក់ទង