Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែន ស្នើពលរដ្ឋផ្អាកការឆ្លងចេញ-ចូលជាមួយថៃ ក្រោយថៃឆ្លងកូវីដក្នុង​សហគ​មន៍​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ផ្ញើសារពិសេសបន្ទាន់មួយជូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ។ក្នុងសារនោះសម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផ្អាកការឆ្លងដែនចេញ-ចូលជាមួយប្រទេសថៃសិន ដើម្បីការពារការឆ្លងកូវីដ-១៩។

សម្តេចហ៊ុន សែន បានថ្លែងថា ការឆ្លងកូវីដក្នុងសហគមន៍នៅប្រទេសថៃ បានបង្ករឱ្យប្រជាពលរដ្ឋខ្មែរដែលជាពលករបានការភ័យខ្លាច ហើយអាចនាំឱ្យមានការឆ្លងដែនចូលមកកម្ពុជា។សម្តេចស្នើរឱ្យពលករខ្មែរខិតខំធ្វើយ៉ាងណារក្សាការងាររបស់ខ្លួននៅប្រទេស​ថៃ​ ហើយទុកចិត្តការគ្រប់គ្រងកូវីដរបស់រដ្ឋាភិបាលថៃ។

សម្តេចស្នើរទទូចដល់ប្រជាពលរដ្ឋ គួរតែផ្អាកការឆ្លងដែនចេញ-ចូលជាមួយប្រទេសថៃ ហើយសម្តេចបានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

សម្តេច ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។

គួរបញ្ជាក់ថា ក្នុងខេត្តសាមុតសាខនប្រទេសថៃក្នុងពេលថ្មីៗនេះ កំពុងផ្ទុះកូវីដ១៩សារជាថ្មី ដែលបានរកឃើញមានករណីឆ្លងជាង៥០០នាក់ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។ក្រសួងសុខាភិបាលបានដាក់នូវសេចក្តីណែនាំបន្ទាន់ ដើម្បីការពារការចម្លងកូវីដបន្តជាយថាហេតុនៅខេត្តសាមុតសាខននៃប្រទេសថៃ មកកម្ពុជា។

ក្រសួងបានឱ្យដឹងថា សូមឱ្យបណ្ដាពលរដ្ឋខ្មែរដែលរស់នៅខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែនជាប់ខេត្តសាមុតសាខន (Samut Sahon province of Thailand) ប្រទេសថៃ ដូចជា ខេត្តកោះកុង បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ១៩ ចូលមកប្រទេសកម្ពុជា ជាយថាហេតុ ដោយសារការចល័យរបស់បុគ្គល ឬអ្នកដំណើរដែលមានផ្ទុកនូវវីរុសកូវីដនេះ ក្នុងការបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការទាំង០៧ចំណុច ដែលឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ចេញភ្លាមៗ៕

Khcct banner

អត្ថបទទាក់ទង