Yearendyearend1140x150

និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងរៀបចំបទបង្ហាញស្ដីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


ភ្នំពេញ៖ និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងប្រមាណជាង១០០នាក់ នឹងរៀបចំធ្វើបទបង្ហាញ ស្ដីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។បទបង្ហាញនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១៤:00 ដល់ម៉ោង ១៦:៣០រសៀល នៅអគាររដ្ឋបាលក្រសួងអបរំ យុវជន និង កីឡា។ នេះបើតាមសេចក្តីជូនដំណឹងរបស់គេហទំព័ររបស់ និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង។

អ្នករៀបចំបានប្រាប់ ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា រគោលបំណងក្នុងការរៀបចំនូវបទបង្ហាញនេះ គឺដើម្បីផ្ដល់ចំណេះដឹងដល់បងប្អូនដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនសម្រាប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត។

ក្នុងបទបង្ហាញនេះ ក៏មានការចូលរួមពីវាគ្មិនជាច្រើនរូប ដែលជានិស្សិតកំពុងសិក្សាតាមបណ្ដាខេត្តក្រុងនានានៅក្នុងសាធារណរដ្ឋប្រជាមានិតចិន មកចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ផងដែរ ។

ចំពោះអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួម សូមចុះឈ្មោះនៅលើ event ( https://facebook.com/events/s/guide-for-scholarships-to-stud/220340592337667/?ti=icl )នេះ ដោយការចុច button ”going” និង បំពេញនូវសំណួរទាំងបី ចុងក្រោយចុច button ”reserve”។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាហារូបករណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង