Yearendyearend1140x150
Img 0571

អ្នកជំនាញកូរ៉េនឹងមកកម្ពុជាដើម្បីសិក្សាពីគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលដំណឹងពីរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងថា កូរ៉េនឹងបញ្ជូនអ្នកជំនាញការមកកម្ពុជាដើម្បីសិក្សាពីគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនាពេលឆាប់ៗនេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាស៊ឹម សូរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម វ៉ាស៊ឹម សូរិយា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ថា តាមរយៈកិច្ចប្រជុំមេគង្គ-កូរ៉េ ប្រធានាធិបតីកូរ៉េបានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ហើយភាគីខាងកូរ៉េនឹងបញ្ជូនមន្រ្តី ឬអ្នកជំនាញការកូរ៉េមកចុះជួបពិភាក្សាការងារនេះជាមួយក្រសួង។ រីឯខាងក្រសួងក៏បានរៀបចំជាក្រុមការងារ ឬគណកម្មការដើម្បអនុវត្តការសិក្សាក៏ដូចជាគម្រោងសាងសង់នេះរួចរាល់ជាស្រេច។

ចំពោះព័ត៌មានជាក់លាក់ខាងក្រសួងមិនទាន់មានក្នុងដៃនៅឡើយទេ គឺក្រសួងចាំមើលអ្នកជំនាញការខាងកូរ៉េមកដល់កម្ពុជាជាមមុនសិន ទើបក្រសួងអាចដឹងបានថា គម្រោងសាងសង់នេះចាប់ផ្ដើមពីចំណុចណាទៅណា មានអ្វីខ្លះសម្រាប់ជាគ្រឹះនៅក្នងការអភិវឌ្ឍន៍ ពោលគឺមិនទាន់បានកំណត់ទីតាំង ឬថវិកាបានច្បាស់លាស់សម្រាប់គម្រោងនេះទេ។

ឯកឧត្តម វ៉ាស៊ឹម សូរិយា បានបន្តថា អ្វីដែលក្រសួងដឹងច្បាស់ពីខាងភាគីកូរ៉េ គឺការផ្តល់ជំនួយជាហិរញ្ញវត្ថុតរបស់កូរ៉េក្នុងការសាងសង់ស្ពាន និងការបញ្ចូនអ្នកជំនាញការកូរ៉េមកកម្ពុជា ប៉ុន្តែមិនទាន់អាចកំណត់បានពីពេលវេលាក្នុងការបញ្ជូនអ្នកជំនាញការកូរ៉េមកកម្ពុជាបាននៅឡើយទេ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកថា «តំបន់ត្រើយម្ខាង នៅឯអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាទីក្រុងរណបមួយដ៏ធំ [នៅកន្លែងនោះ] យើងត្រូវកសាងស្ពានតភ្ជាប់រវាងជ្រោយចង្វារ»។

សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។

«កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង