Cct850x100 1
1800px x h300px kh

World Bankព្យាករណ៍ជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជិត៤ភាគរយនៅឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ធនាគារពិភពលោកឬWorld Bank បានព្យាករណ៍ជាថ្មីថា នៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញប្រហែលជិត៤ភាគរយ។ការងើបឡើងវិញនេះ ដោយធនាគារពិភពលោកមើលឃើងថា ដោយសារការធូស្រាលបន្តិចនៃកូវីដ-១៩ ហើយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងវិលទៅរកប្រក្រតីឡើងវិញ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយកាលពីម្សិលមិង បានលើកឡើងថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។វិធាននេះ បាននាំឱ្យលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងគម្រោងក្រៅ ឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង។

បើតាមធនាគារពិភពលោកការកើនឡើងវិញនេះ ទំនងជាដោយសារតែភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ នាំឱ្យកំណើនការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតមានកង់ គ្រឿងបង្គុំអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានានៅតែមានសន្ទះខ្លាំងក្លា។

នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក លោកស្រី អ៊ីងហ្គូណា ដូប្រាចា បានថ្លែងថា “ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងមិនប្រដកប្រជាច្រើនណាស់។គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺជាបន្ទាន់ធ្វើយ៉ាងណាស្ដារឡើងវិញនូវការងារដែលបានបាត់បង់ឬដែលត្រូវភ្ជួរដោយសារតែការរាលដាលជំងឺកូវីដ-19។ លោកស្រីថា ឆ្ពោះនៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុកពីបរទេសឲ្យបានទាក់ទាញផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅក្នុងតំបន់ដែលបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។លទ្ធភាពនេះអាចធ្វើឡើងតាមរយៈការដាក់ចេញឲ្យបានឆាប់រហ័សនៃច្បាប់វិនិយោគភាពប្រកួតប្រជែងការប្រកាសការលើកទឹកចិត្តនានាដល់ការវិនិយោគអបដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ”។

គួរបញ្ជាក់ថា ការរាតត្បាតកូវីដ-១៩ នៅតែបន្តជះផលអវិជ្ជមាននៅលើសកម្មភាពធុរកិច្ច។ប៉ុន្តែក្នុងសភាពមួយដែលមិនសូវធ្វើណាស់ណាទេ បើធៀបទៅនឹងពេលដែលវិបត្តិបានផ្ទុះឡើងភ្លាម។ការបាត់បង់ចំណូលនៅតែមានធំធេងនៅឡើយបើទោះបីជាការធ្លាក់ចុះចំណូលគ្រួសារបន្ថយល្បឿនបន្តិចវិញក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ផ្ទេរសាច់ប្រាក់ជួយដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ៕

Khcct banner

អត្ថបទទាក់ទង