Yearendyearend1140x150

កម្ពុជា និងវៀតណាម នឹងអាចផ្ទេរអ្នកទោសទៅវិញទៅមកបាននាពេលខាងមុខនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋសភា។

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា និងវៀតណាម នឹងអាចផ្ទេរអ្នកទោសទៅវិញទៅមកបាននាពេលខាងមុខនេះតាមរយៈសន្តិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងវៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញានេះ ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋសភា បានពន្យល់ពីអត្ថន័យនៃសន្ធិសញ្ញានេះថា ប្រសិនបើជនជាតិកម្ពុជាបានប្រព្រឹត្តបទល្មើសណាមួយនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាមកាត់ទោសតាមច្បាប់របស់គេរួចហើយនោះ គឺរដ្ឋាភិបាលកម្ពុជាអាចស្នើផ្ទេរអ្នកទោសនោះពីវៀតណាមមកអនុវត្តទោសនៅប្រទេសកម្ពុជាវិញបាន។ បើតាមលោកឡេង ប៉េងឡុង ការផ្ទេរអ្នកទោសនេះ គឺផ្តល់ផលប្រយោជន៍ និងជួយការពារជនជាតិកម្ពុជាដែលជាប់ទោសនៅវៀតណាម។

លោកបានពន្យល់បន្ថែមថា ជនជាតិកម្ពុជាដែលជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាមអាចមានផលលំបាក ដូចជា មិនចេះភាសាវៀតណាម ការរស់នៅមិនស្រួលដូចនៅកម្ពុជា ហើយបងប្អូនសាច់ញាតិពិបាកក្នុងការទៅសួរសុខទុក្ខជាដើម។ ដូច្នេះហើយ លោកគូសបញ្ជាក់ថា សន្ធិសញ្ញានេះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកទោសដែលជាជនជាតិកម្ពុជា។

គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសទី១ហើយដែលនឹងមានសន្ធិសញ្ញាផ្ទេរអ្នកទោសនេះជាមួយកម្ពុជា។ កន្លងមក កម្ពុជាធ្លាប់តែមានបត្យាប័នជាមួយវៀតណាម ក៏ដូចជាថៃ និងប្រទេសឡាវជាដើម។ ក្រសួងយុត្តិ ធម៌កម្ពុជា បានពន្យល់ថា សន្ធិសញ្ញាផ្ទេរអ្នកទោស និង បត្យាប័ន គឺមានភាពខុសគ្នា ដោយបត្យាប័ន គឺអាចស្នើសុំឱ្យចាប់បញ្ជូនអ្នកប្រព្រឹត្តបទល្មើសដែលរត់គេចទៅកាន់ប្រទេសផ្សេងមកកាត់ទោសនៅក្នុងប្រទេសកំណើតវិញ។ ចំណែក សន្ធិសញ្ញាផ្ទេរអ្នកទោសវិញ គឺស្នើសុំអ្នកទោសយកមកអនុវត្តទោសបន្តនៅក្នុងប្រទេសកំណើតរបស់អ្នកទោសនោះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង